អ.ស.ប. អំពាវនាវឲ្យថ្នាក់ដឹកនាំលីប៊ីធានាសន្តិសុខសំរាប់ប្រជាពលរដ្ឋ


អ.ស.ប. អំពាវនាវឲ្យថ្នាក់ដឹកនាំលីប៊ីធានាសន្តិសុខសំរាប់ប្រជាពលរដ្ឋ - ảnh 1
អ.ស.ប. អំពាវនាវឲ្យថ្នាក់ដឹកនាំលីប៊ីធានាសន្តិសុខសំរាប់ប្រជាពលរដ្ឋ (VNA)

(VOVworld) – បន្ទាប់ពីការចរចារជាមួយប្រធានក្រុមប្រឹក្សាប្រធានាធិបតីរបស់
 រដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) លោក Fayez Serraj និងបណ្ដាថ្នាក់ដឹកនាំ
 ផ្សេងៗទៀតនៃប្រទេសនេះ នាថ្ងៃទី ៨ មករា នៅរដ្ឋធានី Tripoli Martin បេសកជន
 ពិសេសនៃអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី លោក Martin Kobler
 បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសន្តិសុខសុវត្ថភាពសំរាប់ប្រជាពល
រដ្ឋលីប៊ី។ លោក Martin Kobler បានអះអាងជាថ្មីម្តងទៀតនូវកិច្ចព្រមព្រៀងនយោ
បាយដែលបានចុះហត្ថលេខានាខែធ្នូឆ្នាំ ២០១៥ ហើយបច្ចុប្បន្នជាពេលវេលាដែលត្រូវ
អនុវត្ត។ រីឯខ្លួនវិញ អនុប្រធានក្រុមប្រឹក្សាប្រធានាធិបតីរបស់ GNA លោក Ahmed
Maitig បានឲ្យដឹងថា៖ ភាគីទាំងពីរបានពិភាក្សាអំពីយន្តការជួយឧបត្ថម្ភសំរាប់
ស្ថិរភាពនៅលីប៊ីផ្តល់អទិភាពធ្វើសកម្មភាពនៃក្រុមបេសកម្ម អ.ប.ប. ប្រចាំ នៅ
លីប៊ី ក្នុងឆ្នាំ ២០១៧៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ