អ.ស.ប. អំពាវនាវឲ្យបណ្ដាប្រទេសរាំងស្កាត់គ្រោះអាសន្នរីករាលដាលអាវុធប្រល័យលោក

អ.ស.ប. អំពាវនាវឲ្យបណ្ដាប្រទេសរាំងស្កាត់គ្រោះអាសន្នរីករាលដាលអាវុធប្រល័យលោក - ảnh 1
អ.ស.ប. អំពាវនាវឲ្យបណ្ដាប្រទេសរាំងស្កាត់គ្រោះអាសន្នរីករាលដាលអាវុធប្រល័យលោក (Image: Vietnam+)


(VOVworld) – អគ្គលេខាធិការ អ​.ស.ប. លោក Ban Ki Moon បានអំពាវនាវឲ្យបណ្ដា ប្រទេសបន្តបង្កើនការខំប្រឹងប្រែងរាំងស្កាត់គ្រោះអាសន្នរីករាលដាលអាវុធប្រល័យ
លោក (WMD) និងព្រមានថា៖ សុវត្ថិភាពនិងសន្តិសុខរបស់ប្រជាជនលើសកលលោក
ត្រូវបានកំពុងគំរាមកំហែង។ សេចក្តីថ្លែងការរបស់អគ្គលេខាធិការ អ.ស.ប. លោក
Ban Ki Moon ត្រូវបាននាំចេញក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ១០ នៃទិវា
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តលេខ ១៥៤០ (ថ្ងៃទី
២៨ មេសា)។ តាមនោះ សេចក្តីសម្រេចចិត្តនេះបានស្នើរឲ្យរដ្ឋាភិបាលទាំងអស់ត្រូវ
អនុវត្តវិធានការទប់ស្កាត់បណ្ដាអង្គការក្រៅរដ្ឋាភិបាលនិងកំលាំងភេវរកម្មកម្មសិទ្ធិ
អាវុធគីមីនិងអាវុធជីវសាស្ត្រ។ គិតដល់ពេលនេះ ប្រទេសជាសមាជិកនៃ អ.ស.ប.
ចំនួន ៩០% បានចូលរួមនិងជួយ ជ្រោមជ្រែងសេចក្តីសម្រេចចិត្តនេះតាមរយៈ
សកម្មភាពជាក់ស្តែង ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ