អ.ស.ប អំពាវនាវឲ្យមានសកម្មភាពប្រឆាំងនឹងការរើសអើងពូជសាសន៍

(VOVWORLD) - ពិធិរំលឹកខួបការសម្លាប់រង្គាលជនជាតិជីហ្វនៅសម័យសង្គ្រាមលោកលើកទី២ ក្នុងឱកាសទិវាអន្តរជាតិស្តីពីការរំលឹកវិញ្ញាណក្ខ័ន្ ធជនរងគ្រោះ Holocaust ដែលត្រូវបានរៀបចំឡើងនៅទីស្នាក់ការអ.ស.ប។
អ.ស.ប អំពាវនាវឲ្យមានសកម្មភាពប្រឆាំងនឹងការរើសអើងពូជសាសន៍ - ảnh 1 អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres 

 សកម្មភាពឆ្នាំនេះ បានលើកទឹកចិត្តយុវជន ដកបទពិសោធន៍ពីការសម្លាប់រង្គាល Holocaust តាមរយៈនោះបានមានសកម្មភាពជាដាច់ខាតក្នុងការប្រឆាំងនឹងការរើសអើងពូជសាសន៍។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres  បានព្រមានអំពីកាងើបឡើងវិញរបស់ក្រុមហ្វាស៊ីសបែបថ្មី និងគ្រប់ឧបាយកលចង់ឲ្យសរសេរឡើងវិញនូវប្រវត្តិសាស្ត្រ និងមូលបង្កាច់ការពិតទាំងស្រុងអំពីការសម្លាប់រង្គាល Holocaust ផងដែរ។ លោក Antonio Guterres   បានអំពាវនាវមនុស្សលោក គប្បីបង្កើនសាមគ្គីភាពក្នុងការតស៊ូប្រយុទ្ធដើម្បីតម្លៃរួមនៅលើសកលលោក និង កសាងពិភពលោកមួយប្រកបដោយសមភាពសំរាប់មនុស្សគ្រប់រូប ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ