អ.ស.ប. អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភលីប៊ីដោះស្រាយការសាកល្បង


អ.ស.ប. អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភលីប៊ីដោះស្រាយការសាកល្បង - ảnh 1
អ.ស.ប. អំពាវនាវឲ្យសហគមន៍អន្តរជាតិជួយឧបត្ថម្ភលីប៊ីដោះស្រាយការសាកល្បង (VNA)

(VOVworld) – ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី ៤ កញ្ញា នៅរដ្ឋធានី
Alger បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី លោក  Martin Kobler
 បានសង្កត់ធ្ងន់ថា៖ សង្គ្រាមប្រឆាំងភេរវកម្មនិងអន្តោប្រវេសន៍ខុសច្បាប់ គឺជា
បណ្ដាការសាកល្បងស្នូលដែលរដ្ឋាភិបាលលីប៊ីកំពុងប្រឈមមុខ។ លោក Martin
Kobler បានឲ្យដឹងថា៖ នាបច្ចុប្បន្ន មានជនចំណាកស្រុកខុសច្បាប់ចំនួន ១ សែន
នាក់មកពីប្រទេសអាហ្វ្រិកនានា។ បញ្ហាមនុស្សធម៌ក៏ជាបញ្ហាមួយ ទៀតចំពោះ
រដ្ឋាភិបាលលីប៊ីនិងសហគមន៍អន្តរជាតិ។ លោក Martin Kobler បាន សង្កត់ធ្ងន់
ថា៖ សហគមន៍អន្តរជាតិគប្បីផ្តល់ជំនួយឧបត្ថម្ភសំរាប់លីប៊ី ព្រមទាំង មិនធ្វើ
អន្តរាគមន៍ចូលក្នុងការងារផ្ទៃក្នុងនៃប្រទេសអាហ្វ្រិកខាងជើងនេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ