អ.ស.បកំណត់ពេលវេលាចំពោះកិច្ចប្រជុំបន្ទាន់អំពីស.ប.បកូរ៉េ

អ.ស.បកំណត់ពេលវេលាចំពោះកិច្ចប្រជុំបន្ទាន់អំពីស.ប.បកូរ៉េ - ảnh 1
ការសាកល្បងកាំជ្រួចមួយរបស់ស.ប.បកូរ៉េ (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៧ មិនា ក្រុមបេសកកម្មអាមេរិកប្រចាំនៅអ.ស.បឲ្យដឹងថា​
ក្រុមប្រឹក្សាសន្តិសុខអ.ស.បនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ដើម្បីពិភាក្សាអំពីករណីបាញ់
បង្ហោះកាំជ្រួចមួយថ្ងៃមុននោះរបស់ស.ប.បកូរ៉េ។កិច្ចប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅ
នាវេលាម៉ោង១០ព្រឹកថ្ងៃទី៧ មិនា តាមម៉ោងតំបន់ តាមសំណើររបស់អាមេរិក និង
ជប៉ុន។
អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានថ្កោលទោសសកម្មភាព
ពោលខាងលើរបស់ស.ប.បកូរ៉េជាការរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់
ក្រុមប្រឹក្សាសន្តិសុខ បំបែកបំបាក់សន្តិភាពនិងស្ថិរភាពតំបន់ ព្រមទាំងអំពាវនាវឲ្យ
ព្យុងយ៉ាងមិនមានសកម្មភាពបង្ករឿងហេតុដូច្នេះទៀតឡើយ។
នាថ្ងៃដដែលទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) ប្រកាសថា ការ
បាញ់ សាកល្បងកាំជ្រួចនាពេលថ្មីៗនេះរបស់ប្រទេសនេះស្ថិតនៅក្នុងក្របខ័ណ្ឌ
សមយុទ្ធបាញ់កាំជ្រួចមីស៊ីលសំដៅវាយប្រហារមូលដ្ឋានសឹករបស់អាមេរិកនៅ
ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ