អេស្ប៉ាញឈ្នះជើង​ឯក​ EURO ២០២៤

(VOVWORLD) - នាយប់ថ្ងៃទី ១៤ ខែកក្កដា (ម៉ោងក្នុងស្រុក) ក្រុមបាល់ទាត់អេស្ប៉ាញបានយកឈ្នះ ២-១ លើក្រុមបាល់ទាត់អង់គ្លេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់អឺរ៉ុបឆ្នាំ ២០២៤ (EURO ២០២៤) ប្រព្រឹត្តិទៅនៅពហុកីឡដ្ឋាន Olympia ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

ជាមួយនឹងលទ្ធផលនេះ អេស្ប៉ាញបានឈ្នះជើងឯក EURO ជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ។

បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡាដ្ឋាន Olympia ភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ក៏បានផ្តល់រង្វាន់ជាកីឡាករឆ្នើមនៃ EURO ២០២៤ ដល់ខ្សែបម្រើ Rodri របស់ក្រុមអេស្ប៉ាញ។ ពានរង្វាន់កីឡាករវ័យក្មេងឆ្នើមនៃ EURO ២០២៤ បានទៅលើកីឡាករ Lamine Yamal អាយុ ១៧ ឆ្នាំ របស់ក្រុមអេស្ប៉ាញ ជាខ្សែប្រយុទ្ធស្លាបស្តាំ ដែលបានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤ ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ