អ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ

អ.ស.បថ្កោលទោសការបាញ់បង្ហោះកាំជ្រួចរបស់ស.ប.បកូរ៉េ - ảnh 1
ការសាកល្បងកាំជ្រួចរយៈចម្ងាយមធ្យម Musudan របស់ស.ប.បកូរ៉េ (រូបថត៖Korea Times)

(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បនាថ្ងៃទី១៧ តុលា បានថ្កោលការ
បាញ់បង្ហោះកាំជ្រួចមិនសំរេចជោគជ័យរបស់ស.ប.បកូរ៉េមុននេះ២ថ្ងៃ ព្រមទាំង
ដាស់តឿនឲ្យសហគមន៍អន្តរជាតិរួមគ្នាស្វែងរកដំណោះស្រាយសន្តិភាព។ក្នុង
សេចក្ដីថ្លែងការណ៍មួយទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន ប្រទេសសមាជិកទាំង១៥
នៃក្រុមប្រឹក្សា សន្តិសុខបានអះអាងថា អំពើថ្មីបំផុតនេះរបស់ស.ប.បកូរ៉េបានរំលោភ
ទៅលើ កាតព្វកិច្ចរបស់ព្យុងយ៉ាងដែលត្រូវបានកំណត់ក្នុងសេចក្ដីសំរេចចិត្តរបស់
ក្រុមប្រឹក្សាសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ