អ.ស.បនិងអាមេរិកអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាពសំរាប់ជំលោះនៅសមុទ្រខាងកើត

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Ban Ki-moon នាថ្ងៃទី៧ កក្កដា បាន
អំពាវនាវឲ្យមានដំណោះស្រាយសន្តិភាពមួយចំពោះបញ្ហានានានៅសមុទ្រខាង
កើត។ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang
 Yi នៅរដ្ឋធានីប៉េកាំង លោក Ban Ki-moon បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែដោះ
ស្រាយជំលោះរវាងចិនជាមួយប្រទេសទាក់ទិននានាដោយសន្តិវិធី ព្រមទាំងជៀស
វាងការយល់ច្រឡំទាំងឡាយដែលអាចគំរាមកំហែងទៅលើសន្តិសុខនិងវឌ្ឍនភាព
នៅតំបន់។
អ.ស.បនិងអាមេរិកអំពាវនាវឲ្យមានដំណោះស្រាយសន្តិភាពសំរាប់ជំលោះនៅសមុទ្រខាងកើត - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (ឆ្វេង) ជួបសន្ទនាជាមួយប្រធានរដ្ឋចិន
លោក Xi Jinping នៅក្រុងប៉េកាំងនាថ្ងៃទី ៧ កក្កដា​ (រូបថត៖EPA/TTXVN)

ទាក់ទិនដល់បញ្ហានេះដែរ អាមេរិកនាថ្ងៃដដែលបានដាស់តឿនឲ្យភាគីទាក់ទិន
នានាគោរពសេចក្ដីសំរេចចិត្តដែលនឹងត្រូវបានតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃ
(PCA) នាំចេញនាពេលខាងមុខស្ដីអំពីករណីដែលហ្វីលីពីនដាក់ពាក្យប្ដឹងសេចក្ដី
ប្រកាសអធិបតេយ្យភាពមិនសមហេតុសមផលរបស់ចិននៅសមុទ្រខាងកើត។
ថ្លែងមតិនៅសវនាការដោះសាចំពោះមុខរដ្ឋសភាអាមេរិកស្ដីអំពីបញ្ហានេះ លោក
 Abraham Denmark ជំនួយការរងរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិកទទួលបន្ទុក
តំបន់អាស៊ីប៉ូព៌ា បានសង្កត់ធ្ងន់ថា ភាគីទាក់ទិនទាំងអស់ចាំបាច់ត្រូវជៀសវាង
សកម្មភាពឬសេចក្ដីប្រកាសដែលមានលក្ខណៈបង្ករឿងហេតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ