អ.ស.បនិងអ៊ីរ៉ង់សំដែងការព្រួយបាម្ភចំពោះស្ថានភាពអំពើហឹង្សាកាន់តែធ្ងន់ធ្ងរនៅយេម៉ែន

អ.ស.បនិងអ៊ីរ៉ង់សំដែងការព្រួយបាម្ភចំពោះស្ថានភាពអំពើហឹង្សាកាន់តែធ្ងន់ធ្ងរនៅយេម៉ែន - ảnh 1
អំពើហឹង្សាកើនឡើងកំពុងធ្វើឲ្យវិបត្តិមនុស្សធម៌នៅយេម៉ែនកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ
(រូបថត៖Getty Images)

(VOVworld) - នាថ្ងៃទី១០ សីហា អ.ស.បនិងប្រទេសអ៊ីរ៉ង់បានសំដែងការព្រួយ
បារម្ភចំ ពោះស្ថានភាពអំពើហឹង្សាកាន់តែធ្ងន់ធ្ងរនៅប្រទេសយេម៉ែន ក្រោយពីពេល
សម្ព័ន្ធភាព យោធាអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ចាប់ផ្ដើមឡើងវិញនូវយុទ្ធ
នាការវាយ ប្រហារតាមជើងអាកាសនៅរដ្ឋធានី Sanaa ហើយបណ្ដាលឲ្យមនុស្ស១៤
នាក់ស្លាប់។អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអ.ស.បលោក Farhan Haq ចាត់ទុក
ថា អំពើហឹង្សាកើនឡើងកំពុងធ្វើឲ្យវិបត្តិមនុស្សធម៌នៅយេម៉ែនកាន់តែធ្ងន់ធ្ងរពីមួយ
ថ្ងៃទៅមួយថ្ងៃ។នាថ្ងៃដដែល អ៊ីរ៉ង់បានអំពាវនាវឲ្យអារ៉ាប់ប៊ីសាអូឌីតបញ្ចប់ការវាយ
ប្រហារតាមជើងអាកាសនៅដែនដីយេម៉ែន។អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់
លោក Bahram Ghasemi បានរិះគន់មហាអំណាចពិភពលោកដោយ មិនទប់ស្កាត់
អំពើបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនិងសម្លាប់ជនស៊ីវិលនៅយេម៉ែនរបស់ក្រុង
Riyadh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ