អ.ស.បប្រកាសពេលវេលាប្រព្រឹត្តទៅវង់ចរចារសន្តិភាពថ្មីអំពីស៊ីរី

អ.ស.បប្រកាសពេលវេលាប្រព្រឹត្តទៅវង់ចរចារសន្តិភាពថ្មីអំពីស៊ីរី - ảnh 1
តំណាងភាគីប្រឆាំងនៅស៊ីរីលោក Nasr al-Hariri ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី៣ មិនា (រូបថត៖Xinhua/TTXVN)

(VOVworld) - បេសកជនពិសេសអ.ស.បលោក Staffan de Mistura នាថ្ងៃទី៨
មិនា ប្រកាសថា រដ្ឋាភិបាលនិងភាគីប្រឆាំងនានានៅស៊ីរីត្រូវបានអញ្ជើញចូលរួម
ចរចារសន្តិភាពថ្មីនៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៣ មិនា ខាងមុខ។សេចក្ដីប្រកាស
នេះត្រូវបាននាំចេញក្នុងកាលៈទេសៈអាមេរិកសំដែងការគាំទ្រចំពោះ ជំនួបចរចារ
ក្រោមការគាំពាររបស់អ.ស.បនេះ។លោក de Mistura បានសំដែង សុទិដ្ឋិនិយមអំពី
ការដែលភាគីទាំងអស់សុទ្ធតែឯកភាពលើការរក្សាសកិច្ចចរចារសំដៅទទួលបាន
របៀបវារៈ កាលវិភាគ ហើយសូម្បីតែគឺឯកភាពលើបញ្ហាជាក់ស្ដែងមួយចំនួនទៀត
ផង។បេសកជនពិសេសអ.ស.បរូបនេះក៏បានឲ្យដឹងដែរថា វង់ចរចារលើកទី៥នេះ
នឹងផ្ដោតទៅលើដំណើរការគ្រប់គ្រង រដ្ឋធម្មនុញ្ញ ការបោះ ឆ្នោត និងការប្រឆាំង
ភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ