អ.ស.បរៀបចំសម័យប្រជុំពេញអង្គក្រៅផ្លូវការជាមួយអគ្គលេខាធិការថ្មី

អ.ស.បរៀបចំសម័យប្រជុំពេញអង្គក្រៅផ្លូវការជាមួយអគ្គលេខាធិការថ្មី - ảnh 1
អ.ស.បរៀបចំសម័យប្រជុំពេញអង្គក្រៅផ្លូវការជាមួយអគ្គលេខាធិការថ្មី

(VOVworld)-នាថ្ងៃទី១៩តុលានៅទីស្នាក់ការអ.ស.បប្រចាំក្រុងញូវយ៉ក (អាមេរិក) បាន
 ប្រព្រឹត្តទៅសម័យប្រជុំពេញអង្គក្រៅផ្លូវការរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជាមួយ
អគ្គលេខាធិការទើបជាប់ឆ្នោត លោក Antonio Guterres។ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមអមអ​.ស.ប លោកស្រី Nguyen
Phuong Nga អញ្ជើញថ្លែងបទសន្ទរកថាជូនពរលោក Guterres ព្រមទាំងថ្លែងអំណរ
គុណចំពោះអគ្គលេខាធិការជិតផុតអាណត្តិ លោក Ban Ki-moon ចំពោះរាល់ការរួម
 ចំណែកយ៉ាងថ្លៃថ្លារបស់លោកសម្រាប់អ.ស.បនារយៈពេល១០ឆ្នាំកន្លងទៅ។ លោក
ស្រី Nguyen Phuong Nga បានឲ្យដឹងថា​ ការដែលក្រុមប្រឹក្សាអនុម័តសម្រាប់ដំណែង
អគ្គលេខាធិការអ.ស.បសរឲ្យឃើញនូវការគាំទ្រដាច់ខាតចំពោះលោក Guterres។
ហើយសាធារណមតិបានរំពឹងទុកថា អគ្គលេខាធិការថ្មីនេះនឹងបន្តជម្រុញរាល់ការខំ
ប្រឹងប្រែងរបស់អ.ស.បក្នុងការដោះស្រាយសភាពការប្រែប្រួលអាកាសធាតុ ដោះស្រាយ
រាល់ជម្លោះដោយសន្តិវិធី។​វៀតណាមសង្ឃឹមថា លោក Guterres នឹងខិតខំប្រឹងប្រែង
ពង្រឹងនិងពង្រីកអ.ស.បឲ្យសមស្របទៅនឹងគោលដៅនិងគោលការណ៍របស់អង្គការ
នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ