អាស៊ីប៉ារ៉ា​ហ្គេម ២០២៣៖ វៀតណាមទទួលបានមេដាយមាសដំបូង

(VOVWORLD) - នៅព្រឹកថ្ងៃទី ២៧ ខែតុលា ក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ី លើកទី ៤ (អាស៊ីប៉ារ៉ាហ្គេម ២០២៣) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Hangzhou (ប្រទេសចិន) ប្រតិភូកីឡាជនពិការវៀតណាមបានឈ្នះមេដាយមាសដំបូង។
អាស៊ីប៉ារ៉ា​ហ្គេម ២០២៣៖ វៀតណាមទទួលបានមេដាយមាសដំបូង - ảnh 1អត្តពលិក Le Tien Dat ទទួលមេដាយមាសក្នុងការប្រកួតហែលទឹករបៀបកង្កែប។ រូបថត៖ VNA

អត្តពលិកដែលដណ្ដើមបានមេដាយមាសដំបូងជូនចំពោះប្រតិភូកីឡាវៀតណាមគឺ Le Tien Dat (ជនពិការថ្នាក់ SB៥) ក្នុងវិញ្ញាសារហែលទឹករបៀបកង្កែបចម្ងាយ ១០០ម៉ែត្រ។ គួរកត់សម្គាល់ថា មេដាយប្រាក់ក្នុងវិញ្ញាសារនេះក៏បានទៅលើអត្តពលិកវៀតណាមម្នាក់ទៀត គឺ Do Thanh Hai ផងដែរ។

ជាមួយនឹងមេដាយចំនួន ២គ្រឿង ក្នុងការប្រកួតហែលទឹកនេះ ក្រុមកីឡាជនពិការវៀតណាមបានឡើងចំណាត់ថ្នាក់លើតារាងមេដាយសរុប។ គិតត្រឹមព្រឹកថ្ងៃទី២៧ ខែតុលានេះ គណៈប្រតិភូវៀតណាមទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៦គ្រឿង ដោយឈរនៅលំដាប់ទី២០លើតារាងមេដាយសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ