អ.ស.បអំពាវនាវឲ្យក្ដាប់ជាប់ឱកាសដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីប កូរ៉េ

(VOVWORLD) - នាថ្ងៃទី៦ មិនា ក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសម្ដែងសុទិដ្ឋិនិយមចំពោះការរីកចម្រើនដែលប្រទេសកូរ៉េ ទាំងពីរទទួលបាន។ 
អ.ស.បអំពាវនាវឲ្យក្ដាប់ជាប់ឱកាសដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីប កូរ៉េ - ảnh 1 កន្លែងសាកល្បងនុយក្លេអ៊ែរ Punggye-ri (រូបថត៖ Reuters/TTXVN)


អ.ស.បបានឡើងសម្លេងស្វាគមន៍ផែនការរៀបចំកិច្ចប្រជុំកំពូលរវាងថ្នាក់ ដឹកនាំស.ប.បកូរ៉េនិងកូរ៉េខាងត្បូង ព្រមទាំងដាស់តឿនឲ្យភាគីទាំងអស់ក្ដាប់ជាប់ ឱកាសនេះ ក៏ដូចជាជំនួបចរចានាពេលអនាគត ស្ដីពីដំណើរការលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

        នាថ្ងៃទី៦ មិនា ក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសម្ដែងសុទិដ្ឋិនិយមចំពោះការរីកចម្រើនដែលប្រទេសកូរ៉េ ទាំងពីរទទួលបាន។ សេចក្ដីថ្លែងការណ៍នេះសង្កត់ធ្ងន់ថា រាល់បម្រែបម្រួលថ្មី បំផុតខាងលើនឹងជួយបង្កើតគ្រឹះស្ថានសំរាប់ការចាប់ផ្ដើមឡើងវិញការសន្ទនាដ៏ស្មោះត្រង់និងជាក់ស្ដែង តាមនោះនាំមកនូវខឿនសន្តិភាពដោយស្ថិរភាពនិងលុបបំបាត់ អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ