អ.ស.បអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋចំនួន២ចំពោះជំលោះអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន

(VOVWORLD) - អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាថ្ងៃទី៥ មិថុនា បានអំពាវនាវឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការទន្ទ្រានកាន់កាប់ចាប់ពីឆ្នាំ១៩៦៧ ហើយ សំរេចលើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយរដ្ឋចំនួន២តាមរយៈការចរចារជា មួយប៉ាឡេស្ទីន។
អ.ស.បអំពាវនាវឲ្យមានដំណោះស្រាយរដ្ឋចំនួន២ចំពោះជំលោះអ៊ីស្រាអ៊ែល-ប៉ាឡេស្ទីន - ảnh 1 អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖EPA/TTXVN)

(VOVworld) - អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាថ្ងៃទី៥ មិថុនា បានអំពាវនាវឲ្យអ៊ីស្រាអ៊ែលបញ្ចប់ការទន្ទ្រានកាន់កាប់ចាប់ពីឆ្នាំ១៩៦៧ ហើយ សំរេចលើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយរដ្ឋចំនួន២តាមរយៈការចរចារជា មួយប៉ាឡេស្ទីន។សេចក្ដីអំពាវនាវនេះត្រូវបាននាំចេញក្នុងកាលៈទេសៈដែលថ្ងៃទី៥ មិថុនា បានគូសសញ្ញារយៈពេល៥០ឆ្នាំចាប់ពីពេលផ្ទុះឡើងការប្រយុទ្ធគ្នាដែល អូសបន្លាយក្នុងរយៈពេល៦ថ្ងៃកាលពីឆ្នាំ១៩៦៧ រវាងអ៊ីស្រាអ៊ែលជាមួយប្រទេស អារ៉ាប់នានា ដែលនាំទៅដល់ការដែលអ៊ីស្រាអ៊ែលទន្ទ្រានកាន់កាប់តំបន់ត្រើយខាងលិច Jerusalem ខាងកើត តំបន់ Gaza និងខ្ពង់រាប Golan។អគ្គលេខាធិការ លោក Guterres សង្កត់ធ្ងន់ថា ដំណោះស្រាយរដ្ឋចំនួន២គឺវិធីតែមួយគត់ដើម្បី បង្កើតគ្រឹះស្ថានសំរាប់ខឿនសន្តិភាពដ៏យូរអង្វែង ដែលឆ្លើយតបនឹងតម្រូវការខាង សន្តិសុខរបស់អ៊ីស្រាអ៊ែលផងនិងបំណងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីនអំពីរដ្ឋ មានអធិបតេយ្យភាពផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ