អ៊ីស្រាអ៊ែលកាន់កាប់ដំបន់ធំទូលាយជាច្រើននៅត្រើយខាងលិច

អ៊ីស្រាអ៊ែលកាន់កាប់ដំបន់ធំទូលាយជាច្រើននៅត្រើយខាងលិច - ảnh 1
ផ្ទៃដីចំនួន២៣៤ហិកតាត្រូវបានអ៊ីស្រាអ៊ែលប្រកាសជាដីរបស់រដ្ឋ (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី១៥ មិនា វិទ្យុសម្លេងកងទ័ពអ៊ីស្រាអ៊ែលបានផ្សាយព័ត៌មានថា
អ៊ីស្រាអ៊ែលបានធ្វើឲ្យស្របច្បាប់នូវតំបន់ដីធំទូលាយជាច្រើននៅតំបន់ត្រើយខាង
លិចជិតសមុទ្រក្រហមនិងទីក្រុង Jericho នៃប្រទេសប៉ាឡេស្ទីន។មន្ត្រីសម្របសម្រួល
សកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលនៅត្រើយខាងលិចបាន បញ្ជាក់ថា ផ្ទៃដី
ចំនួន២៣៤ហិកតាត្រូវបានអ៊ីស្រាអ៊ែលប្រកាសជាដីរបស់រដ្ឋ។
តាម Peace Now ជាអង្គការជំនាញតាមដានសកម្មភាពកសាងទីប្រជុំជនហ្ស៊ីពថា
នេះជាផ្ទៃដីធំបំផុតនៅត្រើយខាងលិចដែលត្រូវបានអ៊ីស្រាអ៊ែលរឹបអូសចាប់តាំងពី
ខែ​សីហាឆ្នាំ២០១៤មក។អង្គការនេះបានបញ្ជាក់ថា សមត្ថកិច្ចអ៊ីស្រាអ៊ែលបាន
អនុម័តលើផែនការសាងសង់មួយចំនួននៅទីនេះ ក្នុងនោះមានផែនការកសាងផ្ទះ
សម្បែងជាង១ពាន់ខ្នងក៏ដូចជាកសាងមូលដ្ឋានទេសចរណ៍និងពាណិជ្ជកម្មផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ