អ៊ីស្រាអែលកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅ UNESCO ដើម្បីប្រឆាំង ជំទាស់សេចក្តីសម្រេចចិត្តស្តីពី Jerusalem


អ៊ីស្រាអែលកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅ UNESCO ដើម្បីប្រឆាំង ជំទាស់សេចក្តីសម្រេចចិត្តស្តីពី Jerusalem  - ảnh 1
អ៊ីស្រាអែលកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅ UNESCO ដើម្បីប្រឆាំង ជំទាស់សេចក្តីសម្រេចចិត្តស្តីពី Jerusalem (VNA)

(VOVworld) – នាថ្ងៃទី ២៦ តុលា អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតប្រចាំ
នៅអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់ អ.ស.ប. (UNESCO) លោកស្រី
  Carmel Shama Hacohen វិលត្រឡប់មកប្រទេសវិញដើម្បីពិគ្រោះយោបល់
បន្ទាប់ពី UNESCO បានអនុម័តលើសេចក្តីសម្រេចចិត្តទី ២ ដែលថ្នាក់ដឹកនាំ
 អ៊ីស្រាអែលបានចាត់ទុកនេះគឺជាការបដិសេធទំនាក់ទំនងរវាងជនហ្ស៊ីបជាមួយ
 បណ្ដាទីកន្លែងពិសិដ្ឋនៅ Jerusalem។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
 Netanyahu បានចេញសេចក្តីសម្រេចពោលខាងលើបន្ទាប់ពីទង្វើរបស់ UNESCO
ដែលក្នុងនោះក៏បានសម្តែងការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅ អំពីការកសាងទី
ប្រជុំជននិងសកម្មភាពជីកកកាយវត្ថុបុរាណនៅ Jerusalem។ សេចក្តីសម្រេច
 ចិត្តពោលខាងលើបានលើកច្បាស់ថា៖ វិហារ Al-Aqsa គឺជាទីកន្លែងធ្វើសការៈ
បូជាពិសិដ្ឋរបស់ជនឥស្លាម។ សេចក្តីសម្រេចចិត្តនេះត្រូវបាន Kuwait លីបង់និង 
 Tunisia បានអនុម័តទោះបីជាភាគីអ៊ីស្រាអែលបានអំពាវនាវឲ្យភាគីនានាខំ
ប្រឹងប្រែងក្នុងរយៈពេលយូរអង្វែងដើម្បីចេញសេចក្តីសម្រេចចិត្តធ្វើវិសោធន
កម្មឬបន្ថយពាក្សឬឃ្លាមួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងឯកសារនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ