អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច

អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច - ảnh 1
អ៊ីស្រាអែលជំរុញផែនការសាងសង់ផ្ទះជាង២២០០ខ្នងនៅត្រើយខាងលិច (vietnamplus.vn)

        Vovworld-នាថ្ងៃទី២០មិនា មន្ត្រីការពារជាតិអ៊ីស្រាអែលមួយនាក់ឲ្យដឹងថា ប្រទេសនេះកំពុងជំរុញផែនការសាងសង់បន្ថែមផ្ទះជាង២២០០ខ្នងនៅទីប្រជុំជន
ចំនួន៦ចំណុះត្រើយខាងលិច។ ចំពោះការដែលអ៊ីស្រាអែលពន្លឿនការសាង​សង់​​
ផ្ទះនោះ នាថ្ងៃទី២០មិនា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas បាន
ព្រមានដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ានឹងដួលរលំដោយសារគោល​នយោបាយ
ដូច្នេះ។​ តាមអ្នកនាំពាក្យរបស់ប្រធានាធិបតី Abbas ថា​បណ្ដា​សកម្មភាពតាំងទី
លំនៅរបស់អ៊ីស្រាអែលនឹងធ្វើឲ្យការចរចារទទួលបរាជ័យនិង​ទាល់ច្រក។

        រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry កំពុងខំប្រឹងប្រែងធ្វើការជា​មួយ​ភាគីទាំងពីរដើម្បីបង្រួញការខ្វែងគំនិតនិងសម្ដែងក្តីសង្ឃឹមប្រទេសទាំង​ពីរ​នឹង
ទទួលបានការឯកភាពតាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌមុនកាលកំណត់​ចុង
ក្រោយនាថ្ងៃទី២៩មេសាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ