អ៊ីស្រាអែលនិងបារាំងពិភាគ្សាអំពីសន្និសីទសន្តិភាពសំរាប់បញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែលនិងបារាំងពិភាគ្សាអំពីសន្និសីទសន្តិភាពសំរាប់បញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន - ảnh 1
ប៉ូលីសអ៊ីស្រាអែលស៊ើបអង្កេតនៅកន្លែងកើតហេតុការវាយប្រហារនៅជិតខ្លោង Damascus ដែលជាច្រកទ្វារចេញចូលទីក្រុង Jerusalem (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ នៅទីក្រុង Jerusalem ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ
អ៊ីស្រាអែលលោក Patrick Masionnaive និងមន្ត្រីទទួលបន្ទុកបញ្ហានយោបាយនៃ
ក្រសួងការបរទេសអ៊ីស្រាអែលលោក Alon Ushpitz បានជួបពិភាគ្សាអំពីការផ្ដើម
គំនិតលើការរៀបចំសន្និសីទសន្តិភាពនៅរដ្ឋធានីប៉ារីសរបស់ បារាំងសំដៅបញ្ចប់
ជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។នេះគឺជាការខំប្រឹង ប្រែងសំដៅចាប់ផ្ដើម
ឡើងវិញនូវជំនួបចរចារអ៊ីស្រាអែល-ប៉ាឡេស្ទីនដែលត្រូវ បានរដ្ឋមន្ត្រីការបរទេស
បារាំងលោក Laurent Fabius ជូនដំណឹងនាចុងខែមករា កន្លងទៅ។ក្រោយពីជំនួប
ពោលខាងលើ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រា អែលលោក Emmanuel
Nachshon បានអះអាងថា អ៊ីស្រាអែលគាំទ្រជំនួបចរចារ ដោយផ្ទាល់ជាមួយ
ប៉ាឡេស្ទីន ប៉ុន្តែប្រឆាំងជំទាស់ការខំប្រឹងប្រែងណាក៏ដោយ សំដៅសំរេចជាមុន
នូវលទ្ធផលចរចារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ