អ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការវង់ចរចារលើកទី ២

អ៊ីស្រាអែលនិងប៉ាឡេស្ទីនដំណើរការវង់ចរចារលើកទី ២  - ảnh 1
បណ្ដាអ្នកចរចាររបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបានដំណើរការវង់ចរចារលើកទី ២ នៅទីក្រុង Jerusalem (Image: VOV Online)

(VOVworld) – នាថ្ងៃទី ១៤ សីហា បណ្ដាអ្នកចរចាររបស់អ៊ីស្រាអែលនិងប៉ាឡេស្ទីនបាន
ដំណើរការវង់ចរចារលើកទី ២ នៅទីក្រុង Jerusalem សំដៅស្វែង រកការព្រមព្រៀងសន្តិ
ភាពមួយ ដែលអាមេរិកបានសង្ឃឹមនឹងទទួលបានក្នុងរយៈ ពេល ៩ ខែ។ មន្ត្រីជាន់ខ្ពស់
អ៊ីស្រាអែលមួយនាក់បានឲ្យដឹងថា៖ ភាគីទាំង ២ បានពិភាក្សារាល់គោលការណ៍រួមអំពី
ការចរចារនិងរបៀបវារៈនៃភាគីនិមួយៗ។ ទន្ទឹមនឹងនោះ ភាគីទាំង ២ បានរៀបចំផែន
ការសំរាប់ជំនួបមួយទៀត ដែលនឹង ប្រព្រឹត្តទៅ ក្នុងតំបន់ត្រើយខាងលិច នាពេលខាង
មុខនេះ។ ទោះបីជា ខ្លឹមសារនៃ ការចរចារគឺសម្ងាត់ក្តី ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក​ John Kerry បានចាត់តុកថា៖ ប្រការសំខាន់បំផុតនាបច្ចុប្បន្ននេះគឺដោះស្រាយ
បានរាល់បញ្ហា ខាងសន្តិសុខនិងពំ្រដែន។ ដល់ពេលណា បណ្ដាបញ្ហាពោលខាងលើ
ត្រូវបាន ដោះស្រាយបណ្ដាទីប្រជុំជនរបស់អ៊ីស្រាអែលមិនមែននៅជាបញ្ហាស្មុគស្មាញ
ទៀតឡើយ។ នាថ្ងៃដ៏ដែលចលនា Hamas របស់ប៉ាឡេស្ទីនបានរំលឹកឡើងវិញការប្រឆាំង
ជំទាស់របស់ខ្លួនចំពោះបណ្ដាការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ចលនា
នេះបានប្រកាសថា៖ ប្រធានាធិបីប៉ាឡេស្ទីន លោក​ Mahmoud Abbas និងក្រុមចរចាររបស់លោកមិនស្របច្បាប់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ