អ៊ីស្រាអែលនិងប៉ាឡេស្ទីលជំរុញការចរចារសន្តិភាព។
(VOV WORLD) /  
|
ថ្ប្រធានាធិបតី ប៉ាឡេស្ទីលលោកMahmoud Abbas និង។នាយករដ្ឋ មន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថតVNA) |
Vovworld- ថ្ងៃទី១៤កក្កដា ថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីលបានសំដែងបំណងថា៖ ដំណើការចរចារសន្តិភាពនឹងទទួលបានលទ្ឋផលយ៉ាងឆាប់ៗតាមរយះការខំប្រឹងប្រែង
របស់រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry។នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានដំណើរការចរចារជាមួយប្រធានាធិបតី ប៉ាឡេស្ទីលលោកMahmoud Abbas តាមទូរសព្ទអំពី ការចរចារសន្តិភាពរវាងភាគីទាំង២។នេះជាការផ្លាស់ប្តូរយោបល់ដំបូងរវាង
ថ្នាក់ដឹកនាំទាំង២រូបនេះតាំងពីពេលរដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអែលប្រកាសសច្ចាប្រនិធាន
ទទួលដំណែងកាលពីថ្ងៃទី១៨មិនាមក។តាមប្រធានក្រុមចរចាររបស់ភាគីប៉ាឡេស្ទីលលោក Saeb Erekat ថា៖រដ្ឋអំណាចប៉ាឡេស្ទីលមានបំណងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកនឹង
ទទួលបានជោគជ័យក្នុងដំណើរការចាប់ផ្តើមការចរចារសន្តិភាពជាមួយអ៊ីស្រាអែល។ លោក Saeb Erekat អោយដឹងថែមទៀតថា៖ប្រការតែ១ដែលធ្វើឲ្យការខំប្រឹងប្រែងរបស់លោកJohn Kerryទទួលបានជោគជ័យគឺអ៊ីស្រាអែលបញ្ឈប់ការសាងសង់ទីប្រជុំជននិងដោះលែងទណ្ឌិត
ទាំងឡាយ៕
-VOV WORLD