អ៊ីស្រាអែលនិងរដ្ឋអំណាចប៉ាឡេស្ទីនទទួលបានកិច្ចព្រមព្រៀងស្តីអំពីការស្តារតំបន់ Gaza ឡើងវិញ


អ៊ីស្រាអែលនិងរដ្ឋអំណាចប៉ាឡេស្ទីនទទួលបានកិច្ចព្រមព្រៀងស្តីអំពីការស្តារតំបន់ Gaza ឡើងវិញ - ảnh 1
អ៊ីស្រាអែលនិងរដ្ឋអំណាចប៉ាឡេស្ទីនទទួលបានកិច្ចព្រមព្រៀងស្តីអំពីការស្តារតំបន់ Gaza ឡើងវិញ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៦ កញ្ញា អ.ស.ប. បានធ្វើជាអន្តការីលើកិច្ចព្រមព្រៀង ត្រីភាគីជាមួយអ៊ីស្រាអែលនិងរដ្ឋអំណាចប៉ាឡេស្ទីនដែលអនុញ្ញត្តឲ្យការដឹក
ជញ្ជូនគឿងសំណង់ចូលក្នុងតំបន់ Gaza បំរើដល់ការៀបចំនិងស្តារតំបន់នេះ
ឡើងវិញ បន្ទាប់ពីសង្គ្រាមនាពេលថ្មីៗនេះ។ បេសកជនពិសេសរបស់ អ.ស.ប.
ទទួលបន្ទុក ដំណើរការសន្តិភាពនៅមជ្ឈឹមបូរព៌ារ លោក Robert Serry បាន
ទទួលស្គាល់ព័ត៌មាន ពោលខាងលើ ព្រមទាំង បានឲ្យដឹងថា៖ អ.ស.ប. នឹងបង្កើតយន្តការមួយធានាគ្រឿងសំណង់នឹងមិនត្រូវបានដឹកជញ្ជូនដល់
ចលនាឥស្លាម Hamas នៅតំបន់ Gaza ដើម្បី កសាងផ្លូវរណ្តៅនៅតំបន់ព្រំដែន
ជាមួយអ៊ីស្រាអែលទេ។ តាមកិច្ចព្រមព្រៀងពោល ខាងលើ អ៊ីស្រាអែលត្រូវបើក
ឡើងវិញបណ្ដាច្រកទ្វាព្រំដែនជាមួយតំបន់ Gaza យ៉ាងឆាប់ៗ សំដៅបំរើដល់ការ
ងារស្តារតំបន់នេះឡើងវិញ។ ក្នុងពេលនោះ ខុទ្ទកាល័យទទួលបន្ទូកបញ្ហាស៊ីវិល
ចំណុះក្រសួងការពារប្រទេសអ៊ីស្រាអែលប្រចាំនៅតំបន់ដែនដីរបស់ប៉ាឡេស្ទីន
នាថ្ងៃទី ១៦ កញ្ញា ក៏បានទទួលស្គាល់ការចុះហត្ថលេខាងលើឯកសារពោល
ខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ