![អ៊ីស្រាអែលបើកចេញលទ្ធភាពវាយប្រហាតំបន់Gazaប្រសិនបើបទឈប់បាញ់បរាជ័យ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_11_23/israel.jpg) |
ប្រជាជននៅតំបន់ Gazaសប្បាយចំពោះបទឈប់បាញ់
(រូបថតៈ Internet) |
(VOVworld)-នាថ្ងៃទី២២វិច្ឆិកា រដ្ឋមន្រ្តីការពាជាតិអ៊ីស្រាអែល Ehud Barak ព្រមាន
ថា ប្រទេសនេះ អាចចាប់ផ្តើមឡើងវីញរាល់ការវាយប្រហារទៅលើតំបន់ Gaza នៅ រយៈពេលណាមួយ ប្រសិនបើការព្រមព្រៀងឈប់បាញ់ជាមួយចលនាអ៊ីស្លាម
Hamasត្រូវបរាជ័យ។ មតិនេះ ត្រូវបានលោក Barak នាំចេញបន្ទាប់ពី កិច្ចព្រម
ព្រៀងឈប់បាញ់រវាងរដ្ឋអំណាចអ៊ីស្រាអែលនិងHamas ដែលកំពុងទន្ទ្រានកាន់
កាប់តំបន់Gazaមានសុពលភាពជាផ្លូវការ ត្រូវរំលោភដោយការបាញ់ rocket ចំនួន ១២គ្រាប់ចេញពីតំបន់ Gaza ទៅលើដែនដីអ៊ីស្រាអែល។ រដ្ឋមន្ត្រី Barak ក៏ចាត់ទុកថា បើសិនជានៅតែមានការបាញ់ផ្លោងកាំភ្លើងនិងបង្ករឿងហេតុទៀត អ៊ីស្រាអែលនិង
ពិនិត្យឡើងវិញលទ្ធភាពចាប់ផ្តើមឡើងវិញរាល់សកម្មភាព យោធានៅតំបន់Gaza៕