អ៊ីស្រាអែលបើកច្រកទ្វារព្រំដែនជាមួយតំបន់ហ្គាហ្សាឡើងវិញ

(VOVWORLD) - យោងតាមផែនការ នាថ្ងៃទី ២៦ ខែមេសា អ៊ីស្រាអែលបានបើកច្រកទ្វារព្រំដែនតែមួយគត់ជាមួយ តំបន់ហ្គាហ្សាសម្រាប់កម្មករក្រោយរយៈពេលពីរថ្ងៃបិទទ្វារ។ 
អ៊ីស្រាអែលបើកច្រកទ្វារព្រំដែនជាមួយតំបន់ហ្គាហ្សាឡើងវិញ - ảnh 1កម្មករប៉ាឡេស្ទីនរង់ចាំឆ្លងច្រកទ្វារព្រំដែន Erez ចូលក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី ២៣ ខែកុម្ភៈ (រូបថត៖ AFP/VNA)

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ២៥ ខែមេសា ក្រសួងការពារជាតិអ៊ីស្រាអែលបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបាននាំចេញ ក្រោយពីការផ្អាក់ការបាញ់មីស៊ីលពីដែនដីប៉ាឡេស្ទីននេះ។ សេចក្ដីសម្រេចចិត្តនេះចូលជាធរមាន ជាមួយលក្ខខ័ណ្ឌស្ថានការណ៍សន្តិសុខក្នុងតំបន់បន្តត្រូវបានរក្សាស្ថិរភាព។

មុននោះ កាលពីថ្ងៃទី ២៤ ខែមេសា អ៊ីស្រាអែលបានបិទច្រកទ្វារព្រំដែន Erez ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតសំដៅទៅលើតំបន់ហ្គាហ្សា ក្រោយពេលផ្ទុះការប៉ះទង្គិចគ្នានៅវិហារ Al-Aqsa នៅទីក្រុងហ្សេរុយសាឡឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ