អ៊ីស្រាអែលបើកច្រកទ្វារព្រំដែនជាមួយហ្គាហ្សាឡើងវិញ

(VOVWORLD) - ជម្លោះអូសបន្លាយរយៈពេល ៥៦ ម៉ោងរវាងភាគីទាំងពីរបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៤ នាក់បានស្លាប់ក្នុងនោះមានកុមារចំនួន ១៥ នាក់ និងមនុស្សរាប់រយនាក់ទៀតរងរបួស ព្រមទាំងធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នង។
អ៊ីស្រាអែលបើកច្រកទ្វារព្រំដែនជាមួយហ្គាហ្សាឡើងវិញ - ảnh 1ច្រកព្រំដែន Kerem Shalom នៅ Rafah ភាគខាងត្បូង Gaza  ជាប់ព្រំដែនអ៊ីស្រាអែល (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ៨ ខែសីហា អ៊ីស្រាអែលបានបើកច្រកទ្វារព្រំដែនជាមួយហ្គាហ្សាឡើងវិញ បន្ទាប់ពីបទឈប់បាញ់រវាងភាគីជម្លោះនៅទីនេះចូលជាធរមាន។ ដូច្នេះហើយ រោងចក្រអគ្គិសនីតែមួយគត់នៅតំបន់ហ្គាហ្សាបានដំណើរការឡើងវិញក្នុងថ្ងៃដដែលនៅពេលដែលរថយន្តដឹកសាំងពីអ៊ីស្រាអែលអាចចូលទៅកាន់តំបន់ដីនេះ ដោយបញ្ចប់រយៈពេល ៣ ថ្ងៃបិទសកម្មភាព ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាម (PIJ) នៅតំបន់ហ្គាហ្សា។

ជម្លោះអូសបន្លាយរយៈពេល ៥៦ ម៉ោងរវាងភាគីទាំងពីរបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៤ នាក់បានស្លាប់ក្នុងនោះមានកុមារចំនួន ១៥ នាក់ និងមនុស្សរាប់រយនាក់ទៀតរងរបួស ព្រមទាំងធ្វើឲ្យខូចខាតដល់ផ្ទះសម្បែងជាច្រើនខ្នងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ