អ៊ីស្រាអ៊ែលបង្កើនកងទ័ពទៅកាន់កន្លែងជាប់ជាមួយតំបន់Gaza

អ៊ីស្រាអ៊ែលបង្កើនកងទ័ពទៅកាន់កន្លែងជាប់ជាមួយតំបន់Gaza - ảnh 1
ទាហានអ៊ីស្រាអ៊ែល (រូបថតៈ TTXVN)


(VOVworld)-ចំពោះមុខបណ្តាការវាយប្រហារដោយគ្រាប់រ៉ុកកែតពីប៉ាឡេស្ទីន
ទៅ​កាន់ អ៊ីស្រាអ៊ែលមានទំនោរកើនឡើងក្នុងប៉ុន្មានថ្ងៃជិតៗនេះ រដ្ឋអំណាច Tel
Aviv បានសម្រេចចិត្តបង្កើនទ័ពទៅកាន់កន្លែងជាប់ជាមួយតំបន់ Gaza ។ ថ្លែង
មតិជាមួយ មជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី៣កក្កដា អ្នកនាំពាក្យរបស់កងទ័ព
អ៊ីស្រាអ៊ែលវរសេនី យ៍ទោ Perter Lerner បានឲ្យដឹងថា នេះជាវិធានការ១ក្នុង
ចំណោមវិធានការការពារ របស់អ៊ីស្រាអ៊ែល ក្នុងករណីដែលសភាពការណ៍
បំរ៉ែបំរួលយ៉ាងធ្ងន់ធ្ងរ។

        ក្នុងពេលជាមួយនោះ កងកម្លាំងប៉ូលីសអ៊ីស្រាអ៊ែលត្រូវស្ថិតក្នុងស្ថានភាព
ត្រៀម​ខ្លួនជាស្រេចលើទូទាំងប្រទេស ជាពិសេសនៅជុំវិញតំបន់កំពុងកើតមាន
ឡើងភាព តានតឹងរវាងជនឥស្លាម​និងជនអារ៉ាប់ ក្រោយពីការចាប់ជម្រិតនិង
សម្លាប់និស្សិត អ៊ីស្រាអ៊ែលចំនួន៣នាក់ និងការសម្លាប់យុវជនជំទង់ប៉ាឡេស្ទីន
១នាក់នៅ Jerusalem៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ