អ៊ីស្រាអែល​បង្ក្រាប​បាតុករ​​ប៉ាឡេស្ទីន​នៅ​ព្រំដែន​ជាប់​តំបន់​ហ្គាហ្សា

(VOVWORLD) - កងទ័ពអ៊ីស្រាអែល (IDF) កាលពីថ្ងៃទី៦ ខែកញ្ញា បានដាក់ពង្រាយកងកម្លាំងដើម្បីឆ្លើយតបនឹងបាតុកម្ម និងចលាចលហិង្សាពីសំណាក់ហ្វូងមនុស្សប៉ាឡេស្ទីន នៅតំបន់របងព្រំដែនជាមួយតំបន់ហ្គាហ្សា។ 
អ៊ីស្រាអែល​បង្ក្រាប​បាតុករ​​ប៉ាឡេស្ទីន​នៅ​ព្រំដែន​ជាប់​តំបន់​ហ្គាហ្សា - ảnh 1បាតុករប៉ាឡេស្ទីនប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា -អ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN

ក្រុមបាតុករបានបំផ្ទុះគ្រឿងផ្ទុះ និងបានគប់គ្រាប់បែកដៃនៅតាមរបងព្រំដែននៅភាគខាងជើងតំបន់ហ្គាហ្សា។ វីដេអូដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនក៏បានចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញពីការផ្ទុះដ៏ធំជាច្រើនដែលបណ្តាលឱ្យមានភ្លើងឆេះនៅជញ្ជាំងព្រំដែនជាមួយអ៊ីស្រាអែល។

IDF បានប្រើប្រាស់វិធានការយ៉ាងខ្លាំង ដើម្បីបង្ក្រាប នឹងបំបែកហ្វូងកុបកម្ម ហើយបានគំរាមដាក់ពង្រាយអ្នកបាញ់ស៊ីប ប្រសិនបើស្ថានការណ៍បន្តឡើងជណ្ដើរលើសពីការគ្រប់គ្រង។ មុននោះកាលពីថ្ងៃទី១ ខែកញ្ញា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានធ្វើបាតុកម្មនៅរបងព្រំដែនតំបន់ហ្គាហ្សា។ មនុស្សជាច្រើនបានព្យាយាមទម្លុះរបងសន្តិសុខចូលទៅក្នុងប្រទេសអ៊ីស្រាអែល។ មនុស្សជាច្រើននាក់បានរងរបួសដោយការបាញ់ប្រហារពីក្រុម IDF ។

អ៊ីស្រាអែល និងអេហ្ស៊ីបបានបិទច្រកហ្គាហ្សា ដោយសារការព្រួយបារម្ភផ្នែកសន្តិសុខចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលចលនាអ៊ីស្លាមហាម៉ាសចូលកាន់កាប់ទីនោះ។ ការបិទផ្លូវនេះបានបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចដ៏ធំ ហើយប្រជាជនប៉ាឡេស្ទីនភាគច្រើននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបឥឡូវនេះត្រូវពឹងផ្អែកលើជំនួយបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ