អ៊ីស្រាអែលបញ្ឈប់ការដឹកជញ្ជូនឥន្ធនៈទៅកាន់តំបន់ Gaza

(VOVWORLD) - អ្នកនាំពាក្យរបស់ចលនាហាម៉ាស លោក Fawzi Barhoum បានចាត់ទុកវិធានការរបស់អ៊ីស្រាអែលថាជា“ ការឈ្លានពាន” ដែលប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់ Gaza ។ 
អ៊ីស្រាអែលបញ្ឈប់ការដឹកជញ្ជូនឥន្ធនៈទៅកាន់តំបន់ Gaza - ảnh 1 ឥន្ធនៈនៅឯរោងចក្រថាមពលមួយនៅ Nuseirat, Gaza Strip ( រូបថត៖ AFP / VNA)

នាថ្ងៃទី ១៣ ខែសីហា អ៊ីស្រាអែលបានប្រកាសបញ្ឈប់ការដឹកជញ្ជូន ឥន្ធនៈទៅកាន់តំបន់ Gaza សំដៅឆ្លើយតបទៅនឹងការដែលក្រុមខ្មាន់កាំភ្លើងរបស់ចលនាអ៊ីស្លាមប្រដាប់អាវុធហាម៉ាស (ដែលកំពុងគ្រប់គ្រងតំបន់ Gaza) បានបង្ហោះ ប៉េងប៉ោងបង្កការឆាបឆេះ ហើយបំផ្លិចបំផ្លាញផ្ទៃដីកសិកម្មជាច្រើនរបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ចលនាហាម៉ាស លោក Fawzi Barhoum បានចាត់ទុកវិធានការរបស់អ៊ីស្រាអែលថាជា“ ការឈ្លានពាន” ដែលប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់ Gaza ។ ការដែលអ៊ីស្រាអែលបានបញ្ឈប់ការដឹកជញ្ជូនឥន្ធនៈ អាចបណ្ដាលឲ្យរោងចក្រអគ្គិសនីតែមួយគត់នៅតំបន់ Gaza អាចត្រូវបិទទ្វារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ