អ៊ីស្រាអែលប្តេជ្ញាប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បារាំងស្តីពីការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ


អ៊ីស្រាអែលប្តេជ្ញាប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បារាំងស្តីពីការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ - ảnh 1
អ៊ីស្រាអែលប្តេជ្ញាប្រឆាំងជំទាស់ការផ្តើមគំនិតរបស់បារាំងស្តីពីការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៥​ ឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu បានលើកច្បាស់ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean Marc
Ayrault ស្តីពីការដែល Tel Aviv នៅរក្សាគោលជំហរប្រឆាំងជំទាស់ការផ្តើមគំនិត
របស់ប៉ារីសអំពីការៀបចំសន្និសីទ អន្តរជាតិស្តារឡើងវិញដំណើរការចរចារ
សន្តិភាពនៅមជ្ឈឹមបូព៌ារ។ នៅជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង
នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា៖ ដំណោះស្រាយតែមួយ
គត់ដើម្បីស្តារ សន្តិភាពឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនគឺតាមការចរ
ចារផ្ទាល់ រវាងភាគីទាំងពីរដោយគ្មានលក្ខ័ណ្ឌកំណត់បាន។ តាមការផ្តើមគំនិត
សន្តិភាពរបស់បារាំងដែលអតីតរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះ លោក
Laurent Fabius បានផ្តើមឡើងថា៖ បារាំងនឹងរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រី
ការបរទេសដោយមានការចូលរួមរបស់តំណាងមកពីក្រុមប្រទេសចំនួន ៤
ស្តីពីសន្តិភាពនៅមជ្ឈឹមបូព៌ារ (រួមមាន អាមេរិក រុស្ស៊ី សហភាពអឺរ៉ុប និង
អ.ស.ប) សម្ព័ន្ធភាពអារ៉ាប់និងប្រទេសចំនួន ២០ លើពិភពលោកផ្សេងទៀត
នាថ្ងៃទី ៣០ ឧសភាខាងមុខសំដៅចាប់ផ្តើមឡើងវិញវង់ចរចារសន្តិភាព
រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែ គ្មានវត្តមានរបស់ប្រទេសទាំងពីរនេះទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ