អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនថ្មី

អ៊ីស្រាអែលបានអនុម័តលើផែនការកសាងទីប្រជុំជនថ្មី  - ảnh 1
អ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះថ្មី ចំនួន ២៧២ ខ្នងនៅបណ្ដាទីប្រជុំជននៅតំបន់ត្រើយខាងលិច (Image: Vietnam+)

(VOVworld) – ចលនាប្រឆាំងការកសាងទីប្រជុំជនហ្ស៊ីបរបស់អ៊ីស្រាអែល “Peace
Now” បានឲ្យដឹងថា៖ អ៊ីស្រាអែលបានអនុម័តលើផែនការកសាងផ្ទះថ្មី ចំនួន ២៧២ ខ្នងនៅបណ្ដាទីប្រជុំជននៅតំបន់ត្រើយខាងលិច​ មុនពេល រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry បញ្ចប់ដំណើរទស្សនកិច្ចនៅ ប្រទេសនេះ នាថ្ងៃទី ៦
មករា។ តាមមន្ត្រីលាក់ឈ្មោះម្នាក់របស់ក្រសួងការពារប្រទេសអ៊ីស្រាអែលបាន
ឲ្យដឹងថា៖ ការកសាងទីប្រជុំជនពោលខាងលើត្រូវបានប្រកាស ជាសាធារណៈ
នាខែ​ តុលា ឆ្នាំ ២០១៣។ នាខែ ធ្នូ ឆ្នាំ ២០១៣ អ៊ីស្រាអែលបានគ្រោងប្រកាសផែន
ការកសាងទីប្រជុំជនវគ្គទី ៣ ប៉ុន្តែ សេចក្តីសម្រេចនេះត្រូវផ្អាកមុនពេលដំណើរ
ទស្សនកិច្ចនៅមជ្ឈឹមបូព៌ាររបស់រដ្ឋមន្ត្រីការបរទេសអាមេរិក។ នាថ្ងៃដ៏ដែល លោក
 John Kerry បានបញ្ចប់ដំណើរទស្សនកិច្ចលើកទី ១០ នៅ មជ្ឈឹមបូព៌ារ ប៉ុន្តែ មិនទាក់
ទទួលបានការបោះជំហានណាមួយឡើយសំរាប់ដំណើរការសន្តិភាពររវាងអ៊ីស្រា
អែលនិងប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ