អ៊ីស្រាអែលប្រកាសផែនការស្ដីពីការកសាងលំនៅដ្ឋានបន្ថែមចំនួន ២ ពាន់ ៥ រយនៅត្រើយខាងលិច

(VOVWORLD) -គណកម្មាធិការតាក់តែងគោលនយោបាយ គប្បីអនុម័តលើកាកសាងលំនៅដ្ឋានថ្មីចំនួន ២ ពាន់ ៥ រយ នៅតំបន់លំនៅដ្ឋានចំនួន ៣០ នៅត្រើយខាងលិច។ 
អ៊ីស្រាអែលប្រកាសផែនការស្ដីពីការកសាងលំនៅដ្ឋានបន្ថែមចំនួន ២ ពាន់ ៥ រយនៅត្រើយខាងលិច - ảnh 1មណ្ឌលលំនៅដ្ឋានរបស់អ៊ីស្រាលអែលនៅ Maale Adumim នៃត្រើយខាងលិច 

នាថ្ងៃទី ២៤ ឧសភា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានជូនដំណឹងថា៖ នឹងស្នើឲ្យគណកម្មាធិការតាក់តែងគោលនយោបាយ គប្បីអនុម័តលើកាកសាងលំនៅដ្ឋានថ្មីចំនួន ២ ពាន់ ៥ រយ នៅតំបន់លំនៅដ្ឋានចំនួន ៣០ នៅត្រើយខាងលិច។ តាមរយៈបណ្ដាញសង្គម Twitter លោក Lieberman បានលើកច្បាស់ថា៖ នឹងជំរុញការអនុម័តចំពោះផែនការពោលខាងលើនាសប្ដាហ៍ខាងមុខ ដើម្បីដាក់ឲ្យដំណើរការភ្លាមក្នុងឆ្នាំ ២០១៨ ព្រមទាំងបន្តស្នើឲ្យគណៈកម្មាធិការនេះ អនុម័តលើការសាងសង់លំនៅដ្ឋាន ចំនួន ១ ពាន់ ៤ រយបន្ថែមទៀត។ លោក Lieberman បានលើកច្បាស់ថា៖ អ៊ីស្រាអែលនឹងជំរុញការសាងសង់មណ្ឌលលំនៅដ្ឋានបន្ថែមនៅត្រើយខាងលិចពីខាងជើង ដល់ខាងត្បូង។ ការសាងសង់មណ្ឌលលំនៅដ្ឋានទាំងនេះគឺជាបញ្ហាក្ដៅគរគុកបំផុត ដែលរារាំងការខិតខំប្រឹងប្រែងដាក់ឲ្យដំណើរការឡើងវិញនូវកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល ជាមួយប៉ាឡេស្ទីន ដែលត្រូវជាប់គាំងតាំងពីឆ្នាំ ២០១៤ មកម៉្លេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ