អ៊ីស្រាអែលមានផែនការកសាងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង

អ៊ីស្រាអែលមានផែនការកសាងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង - ảnh 1
អ៊ីស្រាអែលមានផែនការកសាងលំនៅដ្ឋានថ្មីរាប់ពាន់ខ្នង (VNA)


(VOVworld) – មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែលនៅទីក្រុង Jerusalem កំពុងពន្លឿន
ផែនការកសាងទីប្រជុំជនថ្មីរួមមានផ្ទះចំនួន ២៥០០ ខ្នងនៅប៉ែកនីរតី
Jerusalem ចំណុះតំបន់ទន្ទ្រានកាន់កាប់នៅត្រើយខាងលិច។  នាយករដ្ឋមន្ត្រី
អ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក
Avigdor Lieberman បានប្រកាសអំពីផែនការកសាងផ្ទះចំនួន ៥៦០​ ខ្នង
នៅទីប្រជុំជនខុសច្បាប់ Maale Adumim និងចំនួន ២៤០ ខ្នងទៀតនៅ
ទីប្រជុំជន Ramot Gilo និង Har Homa នាដើមខែ កក្ដដា កន្លងទៅ។
 អ.ស.ប. និងសហភាពអឺរ៉ុបបានថ្កោល ទោសបណ្ដាសេចក្តីសម្រេចនា
ពេលថ្មីៗនេះរបស់មជ្ឈដ្ឋានមន្ត្រីអ៊ីស្រាអែល ព្រមទាំង អំពាវនាវឲ្យប្រទេស
នេះបញ្ឈប់រាល់សកម្មភាពនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ