អាហ្គានីស្ថានបំផ្លាញចោលឧបាយកលវាយប្រហារអត្ថឃាតតម្រង់ទៅលើអាគាររដ្ឋាភិបាល

(VOVWORLD) -កងកម្លាំងសន្តិសុខអាហ្គានីស្ថាន បានចាប់ឃុំខ្លួនជនជ្រុលនិយមចំនួន ៧ នាក់ ដែលសង្ស័យកំពុងរៀបចំផែនការវាយប្រហារ តម្រង់ទៅលើមន្ទីរពេទ្យសាធារណៈ Ghazi Amanullah Khan និងការិយាល័យមួយ នៃក្រសួងមហាផ្ទៃ នៅ ទីក្រុង Kabul នាថ្ងៃទី ៣ ឧសភា។ 
អាហ្គានីស្ថានបំផ្លាញចោលឧបាយកលវាយប្រហារអត្ថឃាតតម្រង់ទៅលើអាគាររដ្ឋាភិបាល - ảnh 1អាហ្គានីស្ថានបំផ្លាញចោលឧបាយកលវាយប្រហារអត្ថឃាតតម្រង់ទៅលើអាគាររដ្ឋាភិបាល 

កងកម្លាំងសន្តិសុខអាហ្គានីស្ថាន បានចាប់ឃុំខ្លួនជនជ្រុលនិយមចំនួន ៧ នាក់ ដែលសង្ស័យកំពុងរៀបចំផែនការវាយប្រហារ តម្រង់ទៅលើមន្ទីរពេទ្យសាធារណៈ Ghazi Amanullah Khan និងការិយាល័យមួយ នៃក្រសួងមហាផ្ទៃ នៅ ទីក្រុង Kabul នាថ្ងៃទី ៣ ឧសភា។ យោងតាមមន្ត្រីមានសមត្ថកិច្ច
អាហ្គានីស្ថានបានឲ្យដឹងថា៖ ជនជ្រុលនិយមជាប់សង្ស័យទាំង ៧ នាក់ពោលខាងលើបានសារភាពអំពីផែនការវាយប្រហារពោលខាងលើ។ មុខសញ្ញាទាំងនេះត្រូវបានបណ្ដុះបណ្ដាលនៅក្នុងសាលាសាសនាផ្សេងៗគ្នានៅតំបន់ខ្សែព្រំដែនរវាងអាហ្គានីស្ថាន និងប៉ាគីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ