អាហ្វហ្គានីស្ថានកំណត់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិតី

 អាហ្វហ្គានីស្ថានកំណត់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិតី - ảnh 1
អាហ្វហ្គានីស្ថានកំណត់ថ្ងៃប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិតី

(VOV)_ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតេករាជ្យ (IEC) អាហ្វហ្គា នីស្ថាន  លោក Ahmad Yousuf Nouristani នាថ្ងៃទី ២កក្កដា ​បានជូនដំណឹងថា៖ 
លទ្ធផល ដំបូងនៃការបោះឆ្នោតប្រធានាធិបតីវង់ទី២ ​នឹងបានប្រកាសថ្ងៃទី៧ 
កក្កដា និងលទ្ធផល ចុងក្រោយនឹងបានប្រកាសថ្ងៃទី២៤ សីហាខាងមុខនេះ។

          ថ្លែងមតិចំពោះបណ្ដាអ្នកយកព័ត៍មាន លោក Ahmad Yousuf Nouristani បាន
អោយដឹងថា៖​តាមផែនការ លទ្ធផលបោះ​ឆ្នោតដើម​ដំបូង​នឹងបានប្រកាសថ្ងៃទី២  កក្កដា ប៉ុន្តែត្រូវផ្អាក់ដល់ថ្ងៃទី៧ កក្កដា ដើម្បី IEC ពិនិត្យឡើងវិញ ធានាតម្លាភាព របស់ការងាររាប់សន្លឹកឆ្នោត។

          ដោយគ្មានបេក្ខជនណាមួយដណ្ដើមបានសម្លេងគាំទ្រ​ជាង៥០% ក្នុង​ការបោះ ឆ្នោតថ្ងៃទី៥ មេសា ដូច្នេះវង់ទី២នេះត្រូវបានរៀបចំឡើងនាថ្ងៃទី​ ១៤ មិថុនា  កន្លងទៅ  រវាងបេក្ខជនចំនួន២រូប គឺ៖អតីតរដ្ឋមន្ត្រីការបរទេស Abdullah Abdullah និងអតីតអ្នក
ជំនាញ ការសេដ្ឋកិច្ចរបស់ធនាគារ​ពិភពលោក Ashraf Ghani ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ