អាហ្វហ្គានីស្ថានធ្វើបាតុកម្មធំសំដៅប្រឆាំងជំទាស់ NATO

អាហ្វហ្គានីស្ថានធ្វើបាតុកម្មធំសំដៅប្រឆាំងជំទាស់ NATO - ảnh 1
អាហ្វហ្គានីស្ថានធ្វើបាតុកម្មធំសំដៅប្រឆាំងជំទាស់ NATO(http://www.vietnamplus.vn)

        ប្រជាជនអាហ្វហ្គានីស្ថានរាប់រយនាក់កាលពីថ្ងៃទី ១ឧសភាបានហូចេញ ទៅ
តាម បណ្តោយផ្លូវដើម្បីប្រឆំាងជំទាស់កងកម្លាំងជួយឧបត្ថម្ភសន្តិសុខអន្តរ ជាតិនៅ
អាហ្វហ្គានីស្ថាន (ISAF)ដឹកនាំដោយ NATO ដោយចាត់ទុកថា កម្លំាង នេះបានសម្លាប់ កុមារអាហ្វហ្គានីស្ថានចំនួន៤នាក់ក្នុងការប៉ះទង្គិចជាមួយជនប៉ះបោរតាលីបង់។ សព្វ
ថ្ងៃ ISAF មិនទាន់លើកឡើងការអត្ថាធិបាយជាផ្លូវការណាមួយទេ ប៉ុន្តែ មជ្ឈដ្ឋាន មន្រ្តី មូលដ្ឋាននិយាយថា ការប៉ះទង្គិចនេះគឺដោយសារជនប៉ះបោរ តាលីបង់ផ្ទុះកំាភ្លើងមុន។ តាមបណ្តាមន្រ្តីខេត្ត Zabul ជាតំបន់អស្ថិរភាព នៅអាហ្វហ្គានីស្ថានខាងត្បូងថា កាលពី
ថ្ងៃទី ៣០មេសា មានក្រុមទាហាន១ របស់ ISAF និងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ពេលដែលឆ្លងកាត់ទីរួមស្រុក Shạhoy ស្រាប់តែត្រូវជនប៉ះបោរតាលីប៉ង់វាយប្រហារមុន បណ្តាលឲ្យកុមារ ចំនួន៤នាក់ស្លាប់ និងកុមារមួយចំនួនទៀតរងរបួស។ ប៉ុន្តែបាតុករ
ចាត់ទុកថា កុមារទាំងនោះស្លាប់និងរងរបួសគឺដោយសារកម្លាំង ISAF បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ