អាហ្វហ្គានីស្ថាននិងអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគី

អាហ្វហ្គានីស្ថាននិងអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគី - ảnh 1
អាហ្វហ្គានីស្ថាននិងអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគី (Image: VNA)


(VOVworld) – នាថ្ងៃទី ៣០ កញ្ញា នៅរដ្ឋធានី Kabul អាហ្វហ្គានីស្ថានទីប្រឹក្សាសន្តិសុខ
ជាតិអាប់ហ្គានីស្ថាន លោក Hanif Atmar និងឯកអគ្គរដ្ឋទូតអាមេរិក James Cunningham បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិសុខទ្វេភាគី (BSA) ដែលត្រូវបានផ្អាកក្នុងរយៈ
ពេលជាយូរមកហើយ។ តាមនោះ សន្ធិសញ្ញានឹងអនុញ្ញាត្តិឲ្យទាហានអាមេរិកចំនួន
១ ម៉ឺននាក់ស្នាក់នៅអាហ្វហ្គានីស្ថានក្រោយឆ្នាំ ២០១៤ សំដៅបណ្តុះបណ្ដាលនិង
ពិគ្រោះយោបល់សំរាប់បណ្ដាកំលាំងសន្តសុខនៃប្រទេសនេះ។ ថ្លែងមតិបន្ទាប់ពី
ពិធីចុះហត្ថលេខា ប្រធានាធិបតីអាប់ហ្គានីស្ថាន​ លោក  Ghani បានប្រកាសថា៖
 BSA ដើរតួនាទីសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាង Kabul និងវ៉ាស៊ីងតោន
ព្រមទាំង អះអាងថា៖ កិច្ចព្រមព្រៀងនេះនឹងមិនបង្កការគំរាមកំហែងណាមួយ
ចំពោះបណ្ដាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានឡើយ។ ថ្នាក់ដឹកនាំរបស់
អាហ្វហ្គានីស្ថានបានឲ្យដឹងថា​៖  BSA មិនអនុញ្ញាត្តិដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
ឬ អាវុធគីមីនៅអាប់ហ្វហ្គានីស្ថានទេ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក
លោកស្រី Jen Psaski បានអះអាងថា៖ កិច្ចព្រមព្រៀងពោលខាងលើនឹងអនុញ្ញាត្តិ
ឲ្យប្រទេសទាំង ២ និងសហគមន៍អន្តរជាតិរក្សាទំនាក់ទំនងដៃគូដែលទើបនឹង
បង្កើតសំដៅធានាអាហ្វហ្គានីស្ថានអាចរក្សានិងបើកទូលាយការជឿនលឿន
ដែលទទួលបានក្នុងទសវត្សមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ