អាហ្សង់ទីនមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមដើម្បីទទួលបាន ការបោះជំហានដ៏ខ្លាំងក្លានិងជាក់ស្ដែង

(VOVWORLD) - ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung ឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាហ្សង់ទីន មាន ការអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ ពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌ តាមរយៈកាណាល់បក្ស រដ្ឋាភិបាលនិងប្រជាជន រវាង បណ្ដាក្រសួង ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ៕
អាហ្សង់ទីនមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមដើម្បីទទួលបាន ការបោះជំហានដ៏ខ្លាំងក្លានិងជាក់ស្ដែង - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្សង់ទីនលោក Dang Xuan Dung ថ្លែងមតិក្នុងជំនួប (រូបថត៖ TTXVN)


នាថ្ងៃទី២២ មីនា ក្នុងឱកាសស្វាគមន៍ការរំលឹកខួបលើកទី៤៥នៃទិវាបង្កើត ទំនាក់ទំនងការទូតរវាងវៀតណាមនិងអាហ្សង់ទីន (ថ្ងៃទី២៥ តុលា ឆ្នាំ១៩៧៣ ថ្ងៃទី២៥ តុលា ឆ្នាំ២០១៨) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្សង់ទីនលោក Dang Xuan Dung បានជួបសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយបណ្ដាស្ថាប័ន អង្គការ របស់អាហ្សង់ទីន ក៏ដូចជាមិត្តភក្តិនៃប្រទេសសាមីដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយវៀតណាម ដើម្បីថ្លែងអំណរគុណចំពោះការរួមវិភាគទានសំរាប់ចំណង មិត្តភាពនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung ឲ្យដឹងថា ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាហ្សង់ទីន មាន ការអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ ពិសេសគឺវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌ តាមរយៈកាណាល់បក្ស រដ្ឋាភិបាលនិងប្រជាជន រវាង បណ្ដាក្រសួង ស្ថាប័ន និងតំបន់នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ