អេហ្ស៊ីប ហ្ស៊កដានី និងប៉ាឡេស្ទីនប្រឆាំងជំទាស់នឹងកាយវិការជាឯកតោភាគី

(VOVWORLD) -ទីក្រុងយេរូសាឡឹមប៉ែកខាងកើត គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាន នៃតំបន់ដែនដីដែលត្រូវបានទន្ទ្រានកាន់កាប់របស់ជនជាតិប៉ាឡេស្ទីន ព្រមទាំងបានប្រឆាំងជំទាស់ចំពោះកាយវិការប្រឆាំងនឹងជនជាតិ ប៉ាឡេស្ទីនដែលគ្មានអាវុធរបស់អ៊ីស្រាអែលក្នុងសប្ដាហ៍ថ្មីៗនេះកន្លងទៅ។
អេហ្ស៊ីប ហ្ស៊កដានី និងប៉ាឡេស្ទីនប្រឆាំងជំទាស់នឹងកាយវិការជាឯកតោភាគី - ảnh 1 ទីក្រុងយេរូសាឡឹម

នាថ្ងៃទី ៣១ ឧសភា នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់នៅទីក្រុងគែររបស់អេហ្ស៊ីប រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry ជាមួយសមភាគី ហ្ស៊កដានី លោក Ayman Safadi Shoukry និងអគ្គលេខាធិការគណៈកម្មាធិការប្រតិបត្តិអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានសង្កត់ធ្ងន់ថា ទីក្រុងយេរូសាឡឹមប៉ែកខាងកើត គឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាន នៃតំបន់ដែនដីដែលត្រូវបានទន្ទ្រានកាន់កាប់របស់ជនជាតិប៉ាឡេស្ទីន ព្រមទាំងបានប្រឆាំងជំទាស់ចំពោះកាយវិការប្រឆាំងនឹងជនជាតិ ប៉ាឡេស្ទីនដែលគ្មានអាវុធរបស់អ៊ីស្រាអែលក្នុងសប្ដាហ៍ថ្មីៗនេះកន្លងទៅ។

យោងតាមសេចក្តីថ្លែងការណ៍រួមនៅក្នុងកិច្ចប្រជុំនេះអង្គប្រជុំ ព្រមទាំងប្រមុខទីភ្នាក់ងារចារកម្មនៃប្រទេសទាំង ៣បានពិភាក្សាអំពីបម្រែបម្រូលថ្មីៗបំផុត ដែលទាក់ទិននឹងបញ្ហា បញ្ហាប៉ាឡេស្ទីនរួមមាន៖ កាយវិការឡើងជណ្ដើររបស់ភាគីប៉ាឡេស្ទីន។ អង្គប្រជុំក៏បានសង្កត់ធ្ងន់ថា៖ជនជាតិប៉ាឡេស្ទីនកំពុងអនុវត្តន៍តាមសិទ្ធិស្របច្បាប់ ដើម្បីការពារទឹកដីរបស់ខ្លួន សិទ្ធិរស់នៅដោយសេរីភាព និងសុវត្ថិភាព ក៏ដូចជាការបង្កើតរដ្ឋឯករាជ្យមួយជាមួយយេរូសាឡឹមប៉ែកខាងកើតជាទីក្រុង ដោយផ្អែកលើខ្សែព្រំដែននាឆ្នាំ ១៩៦៧ តាមច្បាប់អន្តរជាតិ។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិនាថ្ងៃទី ៣១ ឧសភាបានពន្យារពេលនៃការបោះឆ្នោតអំពីពង្រាងសេចក្ដីសម្រេចចិត្តស្ដីពីការអំពាវនាវឲ្យការពារជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងតំបន់ ត្រើយខាងលិច បន្ទាប់ពីអាមេរិកបានលើកសំណើរ ផ្លាស់ប្តូរលើសេចក្ដីសម្រេចចិត្តនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ