អេហ្ស៊ីបត្រូវការយ៉ាងហោចណាស់ ១២ ថ្ងៃបន្ថែមដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន


អេហ្ស៊ីបត្រូវការយ៉ាងហោចណាស់ ១២ ថ្ងៃបន្ថែមដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន - ảnh 1
អេហ្ស៊ីបត្រូវការយ៉ាងហោចណាស់ ១២ ថ្ងៃបន្ថែមដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះបាត់ខ្លួន
(Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ ឧសភា បណ្ដាអ្នកស៊ើបអង្គេតរបស់អេហ្ស៊ីបបាន
ឲ្យដឹងថា៖ គេត្រូវមានរយៈពេលបន្ថែមយ៉ាងហោចណាស់ចំនួន ១២ ថ្ងៃទៀត
ដើម្បីស្វែងរកប្រអប់ខ្មៅនៃយន្តហោះ MS 804 របស់ក្រុមហ៊ុនអាកាសចរណ៍
 EgyptAir ដែលបានធ្លាក់នៅសមុទ្រមេឌីទេរ៉ាណេ នាថ្ងៃទី ១៩ ឧសភា កន្លង
ទៅ។ មជ្ឈដ្ឋានអ្នកស៊ើបអង្គេតកំពុងរត់ប្រណាំងជាមួយពេលវេលា ដោយសារ
 ថ្មប្រអប់ខ្មៅរបស់យន្តហោះ  MS 804 នៅគ្រប់ពី ៤ ដល់ ៥ សប្តាហ៍តែប៉ុណ្ណោះ។
ភាគីអេហ្ស៊ីបកំពុងរងចាំនាវារបស់បារាំងមួយគ្រឿងទៀតដើម្បីជួយឧបត្ថម្ភ
ប្រទេសនេះក្នុងការស្វែងរកប្រអប់ខ្មៅនៅសមុទ្រមេឌីទេរ៉ាណេ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ