អេហ្ស៊ីបនឹងរៀបចំការបោះឆ្នោតរដ្ឋសភាបន្ទាប់ពីខែ Ramadan


អេហ្ស៊ីបនឹងរៀបចំការបោះឆ្នោតរដ្ឋសភាបន្ទាប់ពីខែ Ramadan  - ảnh 1
អេហ្ស៊ីបនឹងរៀបចំការបោះឆ្នោតរដ្ឋសភាបន្ទាប់ពីខែ Ramadan (Image: VNA)

(VOVworld) – ប្រភពព័ត៌មានជាតិអេហ្ស៊ីបនានាបានឲ្យដឹងថា៖ ដោយសារបណ្ដា បញ្ហាបច្ចេកទេសនិងសន្តិសុខ ការបោះឆ្នោតរដ្ឋសភានៅប្រទេសនេះនឹងត្រូវបាន រៀបចំជាផ្លូវការបន្ទាប់ពីខែ Ramadan របស់ជនឥស្លាមដែលគ្រោងនឹងចាប់ផ្តើមចាប់
ពី ថ្ងៃទី ១៨ មិថុនា ខាងមុខ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត គណៈកម្មាធិការទទួល បន្ទុកការរៀបចំច្បាប់របស់អេហ្ស៊ីបបានប្រកាសពង្រាងច្បាប់ចុងក្រោយស្តីពីច្បាប់ រៀបចំទីកន្លែងបោះឆ្នោត (វិសោធនកម្ម) នាថ្ងៃទី ២៤ មេសា។ តាមនោះ នឹងមាន ទីកន្លែងបោះឆ្នោតចំនួន ៤៤៩ ក្នុងទូទាំងប្រទេស។ មុននោះ រដ្ឋអំណាចអេហ្ស៊ីបបាន អះអាងនូវការប្តេជ្ញាចិត្តសម្រេចការបោះឆ្នោតរដ្ឋសភាលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ