អេហ្ស៊ីបបង្កើនសន្តិសុខមុនពេលអង្គអំនុំជំរះអតីតប្រធានាធិបតី Mohamed Morsi

អេហ្ស៊ីបបង្កើនសន្តិសុខមុនពេលអង្គអំនុំជំរះអតីតប្រធានាធិបតី Mohamed Morsi  - ảnh 1
បណ្ដាបាតុករគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Morsi (Image: VOV)

(VOVworld) – នាថ្ងៃទី ២ វិច្ឆិការ រដ្ឋអំណាចអេហ្ស៊ីបបាននាំចេញវិធានការ ទាប់ទល់នឹងគ្រោះអាសន្នអស្ថិរភាពដ៏ធំធែងដែលអាចកើតមានឡើងក្នុង
អង្គរជំនុំជំរះអតីតប្រធានាធិបតីនៃប្រទេសនេះ លោក  Mohamed Morsi
និងអ្នកដឹកនាំចំនួន ១៤ នាក់ទៀតរបស់អង្គការភាតរៈឥស្លាម (MB) នាថ្ងៃទី
 ៤ វិច្ឆិការ ខាងមុខ នេះ។ ក្នុងសេចក្តីប្រកាសដែលត្រូវបាននាំចេញនាថ្ងៃដ៏
ដែលក្រសួងមហាផ្ទៃ អេហ្ស៊ីបបានព្រមានថា៖ MB កំពុងស្វែងរកវិធានការ
បង្កអស្ថិរភាពសំដៅវាយប្រហារតម្រង់ទៅលើទីស្នាក់ការស្ថាប័នរបស់រដ្ឋ
និងកំលាំងសន្តិសុខ។ ក្រសួងនេះបានប្រកាសនឹងអនុវត្ត “វិធានការតឹងរឹង” សំដៅទប់ទល់នឹងបណ្ដាការវាយប្រហាររបស់ MB ក៏ដូចជា អ្នកគាំទ្រលោក
Morsi ផងដែរ។ ក្នុងពេលនោះ ក្រសួងសុខាភិបាល អេហ្ស៊ីបត្រូវបានដាក់
ក្នុងស្ថានភាពប្រកាសអសន្នខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ