អេហ្ស៊ីបប្រកាសពេលវេលាដំណើរការបោះឆ្នោតរដ្ឋសភា


អេហ្ស៊ីបប្រកាសពេលវេលាដំណើរការបោះឆ្នោតរដ្ឋសភា - ảnh 1
អេហ្ស៊ីបប្រកាសពេលវេលាដំណើរការបោះឆ្នោតរដ្ឋសភា (Image: VNA)

(VOVworld) – នាថ្ងៃទី ៣០ សីហា គណៈកម្មាធិការរៀបចំការបោះឆ្នោតអេហ្ស៊ីប
 បានប្រកាសថា៖ ការបោះឆ្នោតរដ្ឋសភានៃប្រទេសនេះនឹងប្រព្រឹត្តទៅ ចាប់ពី
ថ្ងៃទី ១៧ តុលា ដល់ទី ២ ធ្នូ ឆ្នាំ ២០១៥។ នេះគឺជាការបោះឆ្នោតលើកដំបូង
ដែលត្រូវបានរៀបចំឡើងគិតតាំងពីប្រធានាធិបតី Abdel Fattah Al Sisi កាន់
អំណាច។ អ្នកបោះឆ្នោតមួយផ្នែកនៅឯបរទេសនឹងទៅបោះឆ្នោតនាថ្ងៃទី
 ១៧ តុលា។ មុននេះ ការបោះឆ្នោតមួយគ្រោងនឹងរៀបចំឡើងនាដើមឆ្នាំ
២០១៤​ ប៉ុន្តែ ត្រូវ បានផ្អាកជាច្រើនលើកជាច្រើនសារមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ