អេហ្ស៊ីបមានគោលបំណង់ចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - កាសែតអេឡិចត្រូនិក Ahram ទើបនឹងបានបង្ហោះអត្ថបទសរសេរស្ដីពី ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅ ប្រទេសអេហ្ស៊ីប។
អេហ្ស៊ីបមានគោលបំណង់ចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយវៀតណាម - ảnh 1អត្ថបទសរសេរស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេហ្ស៊ីបរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ត្រូវបានចុះផ្សាយនៅលើទំព័រទីមួយនៃកាសែត Egyptian Mail  


អត្ថបទនេះបានដកស្រង់ប្រសាសន៍របស់ប្រធានាធិបតីប្រទេសម្ចាស់ ផ្ទះលោក Abdel Fattah Al Sisi ឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីររូបបានដំណើរការ ចរចាប្រកបដោយជោគជ័យ ដោយពិភាក្សា លើវិធានការជាច្រើនសំដៅជំរុញ ទំនាក់ទំនងទ្វេភាគីនៅគ្រប់ជាន់ថ្នាក់។

        ក្នុងពេលនោះ កាសែត Egyptian Mail ជាកាសែតភាសាអង់គ្លេសចាស់ជាង គេនៅតំបន់មជ្ឈឹមបូព៌ា ក្នុងច្បាប់ចេញនាថ្ងៃទី២៨ ខែសីហា បានចុះផ្សាយនៅលើ ទំព័រទីមួយនូវអត្ថបទសរសេរស្ដីពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេហ្ស៊ីបរបស់ ប្រធានរដ្ឋលោក Tran Dai Quang។ តាមកាសែតនេះថា ជំនួបកំពូលរវាង ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi និងប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang មានអត្ថន័យសំខាន់ពិសេស សំដៅជំរុញទំនាក់ទំនងលើ វិស័យជាច្រើនរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ