អេហ្ស៊ីប៖អ្នកគាំទ្រលោក Morsi ធ្វើបាតុកម្មក្រោយរយៈពេល១ឆ្នាំធ្វើរដ្ឋប្រហារ

អេហ្ស៊ីប៖អ្នកគាំទ្រលោក Morsi ធ្វើបាតុកម្មក្រោយរយៈពេល១ឆ្នាំធ្វើរដ្ឋប្រហារ - ảnh 1
អេហ្ស៊ីប៖អ្នកគាំទ្រលោក Morsi ធ្វើបាតុកម្មក្រោយរយៈពេល១ឆ្នាំធ្វើរដ្ឋប្រហារ(TTXVN)

(VOV)_នាថ្ងៃទី៣ កក្កដា ជនអេហ្ស៊ីបរាប់ពាន់នាក់ គាំទ្រលោកប្រធានាធិបតី​
 Mohamed Morsi បានរៀបចំបាតុកម្មនៅតំបន់​ជាច្រើន ដើម្បីរំលឹកខួប​១ឆ្នាំនៃការ ធ្វើរដ្ឋប្រហារផ្តួលរំលំថ្នាក់ដឹក​នាំរូបនេះ។ ការដើដង្ហែរក្បូន​ និងបាតុកម្មទាំងនេះ​
មានទ្រង់​ទ្រាយ​តូច និងរាយបាយនៅទីក្រុងគែ និងខេត្តផ្សេងៗនៅក្នុងទូទាំង
ប្រទេស​។

          តាមបណ្ដាប្រភពព័ត៍មានថា៖ គ្រាប់បែកកែច្នៃចំនួន៩គ្រាប់បានផ្ទុះឡើង
នៅកន្លែង១ចំនួន​ធ្វើអោយមនុស្សចំនួន៩នាក់រងរបួស។

          នៅទីក្រុង Al – Arish ​ខេត្ត Sinai បណ្ដាជនប្រដាប់អាវុធបានវាយប្រហារទៅ លើទីភ្នាក់ការស្ថាប័នសន្តិសុខ ប៉ុន្តែមិនបង្កការរងរបួស ឬស្លាប់ណាមួយទេ។  ទីភ្នាក់ងារសារព័ត៍មាន MENA បានអោយដឹងថា៖ នៅក្នុងតំបន់នេះ កងទ័ព
អេហ្ស៊ីប  បានដំណើការវាយប្រហារដោយចៃដន្យ កំទេចពួកជនឧទ្ទាម១៧នាក់  និងចាប់ជនសង្ស័យចំនួន១២នាក់ទៀតផង៕          

ប្រតិកម្មទៅវិញ

ផ្សេងៗ