អេហ្ស៊ីបអនុវត្តស្ថានភាពប្រកាសអាសន្ននៅ Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាម


អេហ្ស៊ីបអនុវត្តស្ថានភាពប្រកាសអាសន្ននៅ Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាម - ảnh 1
អេហ្ស៊ីបអនុវត្តស្ថានភាពប្រកាសអាសន្ននៅ Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាម (AP)

        Vovworld-នាថ្ងៃទី២៤តុលា ក្រុមប្រឹក្សាការពារជាតិអេហ្ស៊ីប (NDC) បាន​អនុវត្ត
ស្ថានភាពប្រកាសអាសន្នអូសបន្លាយក្នុងរយៈពេល៣ខែនៅភាគខាងជើងឧបទ្វីប
Sinai បន្ទាប់ពីការវាយប្រហារបង្ហូឈាមដែលធ្វើឲ្យទាហាន៣៣ស្លាប់។ NDC ក៏
ប្រកាសនឹងតបតវិញការវាយប្រហារភេរវកម្មនេះដែរ។

មុននោះទាហានជិត៦០នាក់រងរបួសក្នុងការវាយប្រហារចំនួន២នារសៀលថ្ងៃទី២៤
តុលារបស់មុខសញ្ញាឥស្លាមជ្រុលនិយមតម្រង់ទៅលើប៉ូស្តត្រួតពិនិត្យយោធានៅ
ទីក្រុង Sheikh Zuweid នៅភាគខាងជើង Sinai។ តាម​មជ្ឈដ្ឋាន​អ្នក​វិភាគ​ថា​បណ្ដាការ
វាយប្រហារនេះត្រូវបានចាត់តុកជាការវាយប្រហារភេរវកម្ម​បង្ហូ​ឈាមបំផុតនៅអេហ្ស៊ីប
គិតតាំងពីច្រើនខែកន្លងមក។​គ្រោះថ្នាក់ជាងទៀតគឺ​អាចជាការចាប់ផ្ដើមឲ្យដំណាក់កាល
សន្តិសុខអស្ថិរភាពដ៏ធ្ងន់ធ្ងរនៅ Sinai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ