ឥណ្ឌា រុស្ស៊ី និង​ប៉ាគីស្ថាន អំពាវនាវឲ្យបង្កើតរដ្ឋាភិបាលតំណាង​​នៅ​អាហ្វហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី៥ ខែឧសភា បណ្ដារដ្ឋមន្ត្រីការបរទេសឥណ្ឌា រុស្ស៊ី និងប៉ាគីស្ថាន បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលតំណាងមួយនៅអាហ្វហ្គានីស្ថាន និងការពារសិទ្ធិរបស់ស្ត្រី ក្រោយរយៈពេលជិត២ឆ្នាំដែលកងកម្លាំងឥស្លាមតាលីបង់ឡើងកាន់អំណាចនៅទីក្រុងកាប៊ុល។
ឥណ្ឌា រុស្ស៊ី និង​ប៉ាគីស្ថាន អំពាវនាវឲ្យបង្កើតរដ្ឋាភិបាលតំណាង​​នៅ​អាហ្វហ្គានីស្ថាន - ảnh 1ស្ត្រីទទួលបានជំនួយស្បៀងអាហារក្នុងអំឡុងខែរ៉ាម៉ាដាន ដោយអង្គការសប្បុរសធម៌មួយនៅក្នុងទីក្រុង Kandaharអាហ្វហ្គានីស្ថាន។ រូបថត៖ AFP/VNA

 ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេសអង្គការសហប្រតិបតិ្តការ Shanghai (SCO) នៅរដ្ឋ Goa ភាគខាងលិចប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសនៃប្រទេសម្ចាស់ផ្ទះ លោក S Jaishankar បានសង្កត់ធ្ងន់ថា៖ អាទិភាពនាពេលខាងមុខរួមមានការផ្តល់ជំនួយមនុស្សធម៌ ធានាឲ្យមានរដ្ឋាភិបាលតំណាងនិងបរិយាប័ន្នពិតប្រាកដ ប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងការជួញដូរគ្រឿងញៀន ទន្ទឹមនឹងនោះការពារសិទ្ធិរបស់ស្ត្រី កុមារនិងជនជាតិភាគតិច។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ “ទីក្រុងម៉ូស្គូរំពឹងថា ថ្នាក់ដឹកនាំតាលីបង់នឹង “អនុវត្តការសន្យារបស់ខ្លួនអំពីការបង្កើតរដ្ឋាភិបាលបរិយាប័ន្នមួយ។ យើងកំពុងតាមដានការសន្យាដែលត្រូវបានដាក់ចេញ (ដោយមេដឹកនាំតាលីបង់) ទាក់ទងនឹងសិទ្ធិមនុស្ស សន្តិសុខនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន និងការលុបបំបាត់ការគំរាមកំហែងភេរវកម្ម និងការជួញដូរគ្រឿងញៀនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ