ឥណ្ឌា- អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការធ្វើអាជីរកម្ម

(VOVWORLD) -នៅមជ្ឈមណ្ឌលទីក្រុង New Delhi របស់ឥណ្ឌា នាថ្ងៃទី ១១ មេសា បានប្រព្រឹត្តិទៅសន្និសីទស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មរវាងឥណ្ឌា និងបណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម PHD - ឥណ្ឌា (PHD Chamber) រៀបចំឡើង។


នៅក្នុងសន្និសីទនេះ បណ្ដាប្រទេសអាស៊ានបានចែករំលែកនូវទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីលើគ្រប់ជ្រុងជ្រោយរវាងឥណ្ឌា និងអាស៊ាននិយាយរួម និងសក្តានុភាពសហប្រតិបត្តិការរវាងឥណ្ឌា ជាមួយសមាជិកអាស៊ាននីមួយៗនិយាយដោយឡែក ក៏ដូចជាសក្កានុភាព និងឱកាសសហប្រតិបត្តិការរវាងភាគីទាំងពីរ។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលទទួលបានរវាងភាគីទាំងពីរលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងផ្ដល់នូវព័ត៌មានជូនសហគ្រាស និងវិនិយោគិនឥណ្ឌានូវបរិយាកាស គោលនយោបាយវិនិយោគ និងគ្រប់វិស័យដែលត្រូវបានលើកទឹកចិត្តវិនិយោគនៅវៀតណាមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ