ឥណ្ឌាជួយឧបត្ថម្ភអាហារូបករណ៍ថ្នាក់បណ្ឌិតបច្ចេកវិទ្យាព័ត៌មានចំនួន ១,០០០ សម្រាប់និស្សិតអាស៊ាន

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា ប្រទេសឥណ្ឌាបានប្រកាសគំនិតផ្តួចផ្តើមដើម្បីជួយឧបត្ថម្ភអាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ១០០០ សម្រាប់និស្សិតអាស៊ាននៅ វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន (IIT) ចំនួន ២៣ របស់ប្រទេសនេះ ។
ឥណ្ឌាជួយឧបត្ថម្ភអាហារូបករណ៍ថ្នាក់បណ្ឌិតបច្ចេកវិទ្យាព័ត៌មានចំនួន ១,០០០ សម្រាប់និស្សិតអាស៊ាន - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau និង ឯកអគ្គរដ្ឋទូតអាស៊ានដទៃទៀតថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ Sơn Mỹ/baoquocte)

ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្រ្តីធនធានមនុស្ស លោក Ramesh Pokhriyal Nishank បានមានប្រសាសន៍ថា អាហារូបករណ៍ចំនួន ១០០០ នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងឥណ្ឌានិងបណ្តាប្រទេសជាសមាជិកអាស៊ាន។ កញ្ចប់អាហារូបករណ៍ទាំងនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបង្កើនចំណងទំនាក់ទំនងខាងសិក្សារៀនសូត្រជាមួយបណ្តាប្រទេសអាស៊ីបូព៌ា ដែល នាយករដ្ឋមន្រ្តីឥណ្ឌា លោក  Narenda Modi បានលើកឡើងកាលពីឆ្នាំមុនផងដែរ ។ គួរបញ្ជាក់ថា កម្មវិធីដែលមានតម្លៃ ៣ ពាន់លានរូពីនេះ (ស្នើនឹងជាង ៤០ លានដុល្លារអាមេរិក) រួមមានអាហារូបករណ៍ចំនួន ២៥០ សម្រាប់ឆ្នាំនេះ រីឯ      អាហារូបករណ៍ចំនួន ៣០០ សម្រាប់ឆ្នាំ ២០២០ និងអាហារូបករណ៍ចំនួន ៤៥០ សម្រាប់ឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ