ឥណ្ឌូណេស៊ីបានបញ្ជាក់សារជាថ្មីថា “ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិនគឺរំលោភ UNCLOS

(VOVWORLD) - កំណត់ទូតរបស់ភាគីឥណ្ឌូណេស៊ីក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីប្រកាន់ខ្ជាប់នៃការលើកកម្ពស់ការគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ព្រមទាំងប្រឆាំងជំទាស់ចំពោះរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

ឥណ្ឌូណេស៊ីបានបញ្ជាក់សារជាថ្មីថា “ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិនគឺរំលោភ UNCLOS - ảnh 1ប្រធានាធិបតីឥណ្ឌូនេស៊ីបានចុះត្រួតពិនិត្យសមុទ្រ Natuna នាឆ្នាំ ២០១៦ (រូបថត៖ Benarnews.org)

នៅក្នុងកំណត់ទូត ផ្ញើទៅកាន់អង្គការសហប្រជាជាតិ នាថ្ងៃទី ២៦ ខែឧសភា ក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់សារជាថ្មី នូវជំហររបស់ខ្លួន លើបញ្ហាសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើការ ទាមទាររបស់ចិនចំពោះ “ខ្សែបន្ទាត់ ៩ ត្រេ”  គឺខ្វះមូលដ្ឋានច្បាប់និងរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ កំណត់ទូតរបស់ភាគីឥណ្ឌូណេស៊ី ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីប្រកាន់ខ្ជាប់នៃការលើកកម្ពស់ការគោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ព្រមទាំងប្រឆាំងជំទាស់ចំពោះរាល់ការទាមទារដែលផ្ទុយនឹងច្បាប់អន្តរជាតិ។

ក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានចេញសារលិខិតនេះ ដើម្បីបង្ហាញពីទស្សនៈរបស់ខ្លួននៅចំពោះមុខកំណត់ទូតចំនួន ៣ របស់ចិន។       មុននេះនៅខែកុម្ភៈឆ្នាំ ២០២០ ឥណ្ឌូនេស៊ីបានប្រកាសថា ទីក្រុងហ្សាការតានឹងមិនទទួលស្គាល់ចំពោះ “ខ្សែបន្ទាត់ ៩ ត្រេ” ដែលចិនបានគូរតាមអំពើចិត្តលើសមុទ្រខាងកើត ពីព្រោះវាផ្ទុយនឹងច្បាប់អន្តរជាតិ។ ឥណ្ឌូណេស៊ីច្រានចោលទាំងស្រុងរាល់ការទាមទារប្រវត្តិសាស្ត្ររបស់ចិនដែលគ្មានមូលដ្ឋានច្បាប់និងមិនត្រូវបានទទួលស្គាល់ដោយ UNCLOS ១៩៨២ ឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ