ឥណ្ឌូណេស៊ីមានក្ដីសង្ឃឹមថា RCEP នឹងត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០២០

(VOVWORLD) - លោក Iman Pambagyo ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធានក្រុមចរចា RCEP របស់ឥណ្ឌូនេស៊ីមានក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានាខែវិច្ឆិការខាងមុខ។

មានប្រទេសចំនួន ១៥ ដែលក្នុងនោះមានឥណ្ឌូនេស៊ី បានឯកភាពគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ ២០២០ សំដៅជួយស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត  COVID – 19 ។

លោក Iman Pambagyo ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី និងជាប្រធានក្រុមចរចា RCEP របស់ឥណ្ឌូនេស៊ីមានក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខានាខែវិច្ឆិការខាងមុខ។

សូមបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ប្រទេសនានាបានឯកភាពគ្នាលើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរហើយ។ ប្រសិនបើត្រូវបានចុះហត្ថលេខានោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងបង្កើតឡើងប្លុកសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ដោយស្រូបយក ៣០ % នៃ ផលិតផលក្នុងស្រុកសរុប (GDP) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ