ឥណ្ឌូណេស៊ីស្នើឲ្យបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដំណើរការកិច្ចប្រជុំពិសេសអំពីបញ្ហាសមុទ្រខាងកើត


ឥណ្ឌូណេស៊ីស្នើឲ្យបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានដំណើរការកិច្ចប្រជុំពិសេសអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Marty Natalegawa (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៥ មិថុនា ឥណ្ឌូណេស៊ីបានស្នើឲ្យរដ្ឋមន្ត្រីការបរទេសនៃ
បណ្ដាប្រទេសជាសមាជិកអាស៊ានដំណើរការកិច្ចប្រជុំមុនពេលសន្និសីទរដ្ឋមន្ត្រី
ការបរទេសអាស៊ាន (AMM) ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែសីហាខាងមុខដើម្បី
វាយតំលៃអំពីភាពតានតឹងដែលកំពុងឡើងជណ្តើរលើសមុទ្រខាងកើត។ អ្នកការ
ទូតមួយនាក់របស់ ហ្វីលីពីនបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក
Marty Natalegawa បាននាំចេញសំណើរពោលខាងលើក្នុងកាលៈទេសៈចិនកាន់តែ
ប្តេជ្ញាអនុវត្តការទាមទាខុសឆ្គងរបស់ខ្លួននៅសមុទ្រខាងកើត។ លោក Natalegawa
បានសង្កត់ធ្ងន់ថា៖ សន្និសីទពិសេសនេះនឹង ប្រមូលផ្តុំទៅលើបញ្ហាសមុទ្រខាងកើត
ព្រមទាំង ឲ្យដឹងថា៖ ថ្នាក់ដឹកនាំអាស៊ានកំពុងពិភាក្សាអំពីពេលវេលានិងទីកន្លែង
រៀបចំកិច្ចប្រជុំនេះ។ តាមអ្នកការទូតពោលខាងលើថា៖ហ្វីលីពីនគាំទ្រការផ្តើមគំនិត
របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ហើយចាត់ទុកថា៖ សន្និសីទនឹងផ្ញើសារខ្លាំងក្លា
ដល់ចិនដោយ លើកច្បាស់ថា៖ អាស៊ានព្រួយបារម្ភដ៏ជ្រាលជ្រៅអំពីអំពើរបស់ចិន
លើសមុទ្រខាងកើត ជាពិសេសគឺជំលោះរវាងចិននិងវៀតណាមជុំវិញប្រជុំកោះ
Hoang Sa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ